របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូប ត្រូវតែមកបង្ហាញខ្លួននៅអង្គភាព សាមីយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់!

13

(ភ្នំពេញ)៖ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូប ត្រូវតែមកបង្ហាញខ្លួននៅអង្គភាព សាមីយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ជាកំណត់! នេះបើតាម ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញលិខិតបង្គាប់ការលេខ ០៣.កស.ជ.ក.២៥ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ តម្រូវឲ្យព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូបបង្ហាញខ្លួននៅអង្គភាពសាមី យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ជាកំណត់។ នេះបើតាមលខិតបង្គាប់ការដែលបណ្ដាញសារព័ត៌មានពេញចិត្តមេឌាទទួលបាននៅថ្ងៃនេះ។

នៅក្នុងលិខិតបង្គាប់ការលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ថា ក្នុងករណីដែលសាមីខ្លួនអវត្តមាន មិនបានមកបង្ហាញខ្លួន សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះរាល់វិធានការរដ្ឋបាល។

នៅក្នុងលិខិតបង្គាប់ការ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងចំនួន២៣រូបដែលត្រូវបង្ហាញខ្លួនរួមមាន៖ ១- ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។ ២- លោក មាស វឌ្ឍនា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ៣- លោក គង់ ខេមរា ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។ ៤- លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ៥- លោកស្រី ផាន់ សុគន្ធថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ៦- លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ៧- លោក ឈីវ អ៊ុចគង់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ៨- លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ៩- លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ។ ១០- លោក អៀង សុន្ទរោ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១១- លោកស្រី សាត ធីតា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១២- លោក តូច ឧត្តម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ១៣- លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ១៤- លោក កែវ ភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ១៥- លោក ភួង ពុទ្ធារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ១៦- លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ១៧- លោក លាង អ៊ូ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល។ ១៨- លោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ១៩- លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។ ២០- លោក សំ ប៊ុនពៅ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ២១- លោក លី គឹមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ២២- លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ២៣- លោក ចាន់ដា រ៉ាវង្ស ព្រះរាជអាជ្ញានៅក្រសួងយុត្តិធម៌។

នៅក្នុងលខិតដដែលបញ្ជាក់ទៀតថា សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.