ពលរដ្ឋសាទរ…កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ចុះបង្រាបណេតមួយកន្លែងឃាត់ខ្លួនមនុស្ស២នាក់និងសំភារះមួយចំនួន…។ល។
{រាជធានីភ្នំពេញ}÷ ប្រជាពលរដ្ឋ អបអរសាទរនិងសូមកោតសរសើរ ចំពោះ កម្លាំងគណបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរង ផុន សុផាន បានឆ្មក់ចុះបង្រាបណេតលួចលេងល្បែងសុីសងតាមអនឡាញមួយកន្លែង នាយប់ថ្ងៃទី 26 មករា ឆ្នាំ 2025 ស្ថិតក្នុងភូមិជម្ពូវន្ត័២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូតបានសំភារះមួយចំនួននិងមានឧបករណ៍ប្រេីប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សស្រី២នាក់។
ក្រោយឆែកឆេរួចរាល់កម្លាំងគណះបញ្ជាការខណ្ឌបានដកហូតសំភារះយកទៅរក្សាទុកចំណែកមនុស្សស្រីចំនួន២នាក់បានប្រគល់ជូនប៉ុស្តិ៍នគបាលសង្កាត់ចោមចៅទី៣ដេីម្បីចាត់ការតាមនិតិវិធីនិងបានចាក់សោរទីតាំងខាងលេីរហូតមានចំណាត់ការថ្មី។
មហាជន និងបងប្អូនប្រជាពលរដ្ឋ ជាច្រើន ដែលអ្នកប្រកបមុខរបរសុចរិត ត្រឹមត្រូវ។ សូមអបអរសាទរ សូមកោតសរសើរ ដល់អាជ្ញាធរខណ្ឌពោធិសែនជ័យ ដែលបានចុះបង្ក្រាប ករណីនេះ៕