ព័ត៌មានជាតិ រថយន្តពីរគ្រឿងដឹកឈើបំរុងទៅលក់នៅប្រទេសវៀតណាម ត្រូវជាប់អន្ទាក់កម្លាំងសមត្ថកិច្ច ក្នុងរដូវបុណ្យអុំទូក ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Nov ឆ្នាំ 2024 148 ចែករំលែក {ខេត្តត្បូងឃ្មុំ}÷ បុគ្គលក្រុមបំផ្លាញ ធនធានធម្មជាតិក្រុមឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើ ក្នុងព្រះរាជាណាចក្រកម្ពុជា ឆ្លៀតក្នុងឱកាសថ្នាក់ដឹកនាំមន្ត្រីរាជការធំៗកំពុងតែរវល់ ប្រារព្ធពិធីបុណ្យអុំទូក អកអំបុកសំពះព្រះខែ និងមានការចូលរួមសប្បាយពីប្រជាពលរដ្ឋ គ្រប់ ក្រុងគ្រប់ខេត្តជាពិសេសនៅរាជធានីភ្នំពេញ។ស្រាប់តែក្រុមទាំងអស់នេះបានធ្វើសកម្មភាព នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង១៥ និង៥០នាទី ក្រោយ ពីក្រុមសកម្មជនស្រឡាញ់ព្រៃឈើ បានតាមដាននិងស្រាវជ្រាវហើយបានសហការជាមួយមេព្រៃ និង កម្លាំងអាវុធហត្ថ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ បានបង្ក្រាបបាននូវឡានធំៗចំនួន២គ្រឿងដែលកំពុងតែសំដៅដឹកចេញទៅប្រទេសវៀតណាម តាមច្រកមេមត់។រថយន្តដែលត្រូវបង្ក្រាបបាន ប្រភេទ១/ ម៉ាក HYUDAI ក្បាល ពណ៌ស ទ្រុងពណ៌ខៀវ ស្លាកលេខ ក្រចេះ 3A-0689។២/ ម៉ាក HYUDAI (V1) ក្បាល ពណ៌ស ស្លាកលេខ កំពង់ចាម 3A-3416 កន្ទុយរ៉ឺម៉ក ពណ៌ស្លាទុំ ស្លាកលេខ ត្បូងឃ្មុំ 4A-0130 ។រថយន្តទាំងពីរគ្រឿង មានផ្ទុកឈើអារកាត់ជាកង់ ប្រភេទខ្នុរ ពេញទ្រុងរថយន្ត ។ ស្ថិតនៅចំណុចបណ្តោយផ្លូវជាតិលេខ ៧ ចន្លោះគីឡូម៉ែត្រលេខ ២១១ -២១២ ចំណុចនិយាមកា 629097 1307532 ស្ថិតក្នុងភូមិ ឆ្កែអើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។បច្ចុប្បន្ន លោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យនាំរថយន្តទាំង២គ្រឿង មកស្នាក់ការ រព ដើម្បីធ្វើការត្រួតពិនិត្យជាក់ស្តែង។ការបង្ក្រាបទាំងអស់នេះប្រជាពលរដ្ឋដែលកំពុងតែសប្បាយកម្មវិធីអុំទូក ប្រដែតប្រទីប អកអំបុក សំពះព្រះខែ បែរជាមានអារម្មណ៍រីករាយសប្បាយបន្ថែមទៀតអបអរសាទរចំពោះក្រុមសកម្មជន និងអាជ្ញាធរមានសមត្ថកិច្ចដែលបានបង្ក្រាបរថយន្តទាំងពីរគ្រឿងនេះបាន។អ្នកស្រឡាញ់ព្រៃឈើអ្នកស្រឡាញ់ ប្រទេសជាតិ និងមហាជនជាច្រើន ជឿជាក់ទៅលើអាជ្ញាធរមានសមត្ថកិច្ចស្ថាប័នតុលាការប្រាកដជាស្រាវជ្រាវវែកមុខចាប់ក្រុមឧក្រិដ្ឋកម្មព្រៃឈើទាំងអស់នេះមកចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន៕ 148 ចែករំលែក