ព័ត៌មានជាតិ ការដឹកជញ្ជូនធ្យូងឈ្មួញ អ្នកទិញធ្យូងបំផុស បំផុល ឲ្យពលរដ្ឋកាប់ឈើព្រៃដុតផលិតជាធ្យូងលក់អោយខ្លួន ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Nov ឆ្នាំ 2024 15 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក យ៉ែម សៅរ៍ ភ្នាក់ងារសារព័ត៌មាន (របាយការណ៍ថ្មី) ប្រចាំស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ធ្វើសេចក្តីរាយការណ៍ សូមគោរពរាយការណ៍ជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស សូមគោរពជូន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជា គណៈបញ្ជាការឯកភាព ខេត្តកំពង់ឆ្នាំង និងជាពិសេសសូមសំណូមពរដល់កម្លាំងមេព្រៃក ម្លាំងបរិស្ថាន.. កម្លាំងអាវុធហត្ថស្រុកទឹកផុស. ក៏ដូចជាកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងទានជ្រាប ជាដំណឹង មេតាជួយជួយទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើកាប់ឈើយកមកដាក់ចូរឡដុតបង្កើតជាធ្យូង និងបង្ក្រាប ចាប់រថយន្តដឹកធ្យូងមួយគ្រឿងនេះផង។ជាចុងក្រោយមហាជន និងបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ រកស៊ីត្រឹមត្រូវតាមផ្លូវច្បាប់ សូមសំណូមពរ ឲ្យអស់លោក មន្ត្រីជំនាញពាក់ព័ន្ធមេត្តាចុះបង្ក្រាបផង។កុំឲ្យឈ្មួញរូបនេះ បានចិត្តប្រមូលទិញធ្យូង បំផុស បំផុល ប្រជាពលរដ្ឋឲ្យកាប់ឈើព្រៃដុត បង្កើតជាធ្យូង លក់ឲ្យខ្លួនដើម្បីទិញ បន្តយកទៅលក់ខេត្តផ្សេងៗ និងរាជធានីភ្នំពេញ។ពេលខ្លះបន្តយកទៅប្រទេសវៀតណាមទៀតផង។អង្គភាពសារព័ត៌មានចុះផ្សាយក្នុងន័យគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ បើលោកថៅកែទំនើង ទិញធ្យូងរូបនេះ មិនសុខចិត្ត ឬ មន្ត្រីជំនាញពាក់ព័ន្ធណា ចង់បកស្រាយបំភ្លឺ សូមទាក់ទងមកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី) យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបសារព័ត៌មានកម្ពុជា។អរគុណសន្តិភាព អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលរក សន្តិភាព ជូនកម្ពុជាបាន សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នាថែរក្សាសន្តិភាព ចូលរួមថែរក្សាព្រៃឈើ ទាំងអស់គ្នាដើម្បី ការពារធនធានធម្មជាតិដើម្បី ធ្វើកុំឲ្យមានការរាំងស្ងួតគ្រោះធម្មជាតិកើតឡើង៕ 15 ចែករំលែក