ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន..!
(ខេត្តកំពង់ឆ្នាំង)÷ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ សូមមាតាបិតា អាណាព្យាបាលនាំកូនៗដែលគ្រប់អាយុ ៦ឆ្នាំ ឬ៧០ខែ ទៅចុះឈ្មោះចូលរៀនទាំងអស់គ្នា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កុំបីខាន។
សូមបញ្ជាក់ផងដែរថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមទីធ្លាសាលារៀននីមួយៗមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូ។
លោកនាយករង លោកនាយក និងប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង។ជាពិសេសក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តមតែងតែណែនាំទៅដល់លោកនាយក លោកលោកនាយករង លោកគ្រូអ្នកគ្រូ ឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងកិច្ចការខាងលើនេះ៕