ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងក្រុមការងារអមដំណើរ ឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគររូនីកម្ម និងសំណង់ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង..! ចេញផ្សាយបន្ថែម ថ្ងៃទី 30 ខែ Aug ឆ្នាំ 2024 17 ចែករំលែក (ខេត្តកំពង់ឆ្នាំង)÷ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមការងារបានអមដំណើរឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះត្រួតពិនិត្យជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្ដាឃុំ ក្នុងស្រុកជលគីរី កំពង់លែង និងបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្មានពេលវេលាណាដែលល្អជាងពេលនេះទៀតទេនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ជាពេលវេលាដែលប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ ដែលផ្ដល់ឱកាសឱ្យយើងអាចរៀបចំស្រុកទេសឱ្យបានល្អប្រសើរហើយសន្តិភាពនេះនឹងនៅស្ថិតស្ថេរជាមួយយើងទាំងអស់គ្នាជារៀងដរាប។ចំពោះកិច្ចការដីធ្លី ឯកឧត្តម ចាត់ទុកថាជាកិច្ចការដ៏សំខាន់ចាំបាច់ដែលយើងត្រូវចុះបញ្ជីដីធ្លីឱ្យបានចប់រួចរាល់នៅក្នុងអាណត្តិទី៧នេះ ដើម្បីបញ្ចប់វិវាទដីធ្លីនៅប្រទេសកម្ពុជាដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រដែលយើងបានវាស់វែងដីធ្លីនិងចុះបញ្ជីជូនប្រជាពលរដ្ឋកម្ពុជាបានចប់សព្វគ្រប់នៅទូទាំងប្រទេស ដើម្បីឈានទៅប្រារព្ធខួបលើកទី៤០ នៃការចុះបញ្ជីដីធ្លីឡើងវិញនៅក្នុងប្រទេសកម្ពុជា។ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ឆ្នាំង ក្រុមចុះបញ្ជីដីធ្លី ក្រុមយុវជនស្ម័គ្រចិត្ត មានការប្ដេជ្ញាចិត្តខ្ពស់បំផុត និងតែងបានយកអស់កម្លាំងកាយចិត្តក្នុងការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឲ្យប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យតាមការគ្រោងទុក អាចបញ្ចប់បញ្ហាវិវាទដីធ្លី និងងាយស្រួលក្នុងការរៀបចំខេត្តកំពង់ឆ្នាំងឱ្យបានល្អប្រសើរស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្ត៕ 17 ចែករំលែក