ព័ត៌មានជាតិ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ… ចេញផ្សាយបន្ថែម ថ្ងៃទី 21 ខែ Aug ឆ្នាំ 2024 12 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តកំពង់ឆ្នាំង អមដំណើរព្រះធម្មវនវាសីបណ្ឌិត ចន្ទមុនី និមន្តជួបព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមខេត្តជាប់បណ្តោយព្រំដែនវៀតណាម ឡាវ កម្ពុជា ចំនួន៤ខេត្ត (ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង)-សម្រាប់ថ្ងៃទី១ ឆ្លងកាត់ខេត្តកំពង់ចាម ត្បូងឃ្មុំ ឆ្ពោះទៅកាន់តំបន់X១៦ និងចំណុចត្រពាំងស្រែ ខេត្តក្រចេះ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនឹងព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។សន្តិភាពកើតចេញពីចិត្តរបស់យើងគ្រប់ៗគ្នា។ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ជាតិសាសនាព្រះមហាក្សត្រ សាសនាការពារជាតិព្រះមហាក្សត្រការពារជាតិ..ជាតិ និងរុងរឿងប្រជាពលរដ្ឋសម្បូរសប្បាយ៕ 12 ចែករំលែក