ព័ត៌មានជាតិ កម្មករ កម្មការិនី រោងចក្រ មានចិត្តរំភើប ខណៈដែលលោក វន ស៊ីផា អភិបាលស្រុក និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរ ជាមួយរដ្ឋមន្ត្រី ..ចុះសួរសុខទុក្ខ… ចេញផ្សាយបន្ថែម ថ្ងៃទី 14 ខែ Aug ឆ្នាំ 2024 14 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាល នៃគណ:អភិបាលស្រុក កំពង់ត្រឡាច បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណ:អភិបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនី នៅរោងចក្រ អុីលីតិច ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។សូមបញ្ជាក់ ក្នុងខេត្តកំពង់ឆ្នាំង មានការអភិវឌ្ឍបច្ចុប្បន្ន កំពុងតែបង្កើតរោងចក្រ និងសហគ្រាសបន្ថែម បណ្ដើរៗ បន្តទៀតហើយ។ជាពិសេស នៅក្នុងមូលដ្ឋាន ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យតែម្ដង។អរគុណសន្តិភាព អរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ដូមអរគុណ ដល់ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច អរគុណដល់ លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ។ អរគុណដល់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលដឹកនាំបានល្អ រកសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ របៀប រៀបរយ ជូនប្រជាពលរដ្ឋ និង ជូនថ្នាក់ដឹកនាំបានល្អ៕ 14 ចែករំលែក