ព័ត៌មានជាតិ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចផ្អាកការងារលោក លឹម វាសនា ជាបណ្តោះអាសន្ន ហើយតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ ចេញផ្សាយបន្ថែម ថ្ងៃទី 28 ខែ Jul ឆ្នាំ 2024 33 ចែករំលែក {ខេត្តស្ទឹងត្រែង}÷ លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ក្រោយទទួលបានការតែងតាំងបានជាង២ខែ។លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា បានសម្រេចផ្អាកការងារលោក លឹម វាសនា ជាបណ្តោះអាសន្ន ហើយតែងតាំងលោក សាត់ ភី អនុប្រធានពន្ធនាគារ ជាប្រធានស្តីទីវិញ។សូមអរគុណ និងគាំទ្រចំណាត់ការដ៏មានប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំ ដែលបានរកឃើញសាវតា និងភាពមិនប្រក្រតីចំពោះរឿងនេះ។ 33 ចែករំលែក