ដាក់មុខឱ្យចំ ឲ្យគេស្គាល់ថ្ងៃក្រោយឱ្យរាង ការងារល្អមិនធ្វើ…បុរសជាជនសង្ស័យ០៧នាក់ មានទាំងអ្នកធ្លាប់ជាប់ពន្ធនាគារផងតែមិនរៀងចាល ករណីរផ្តល់ទីតាំងនិងប្រើប្រាស់គ្រឿងញៀន !
(កណ្តាល)៖ សូមបងប្អូនទាំងឡាយ..យុវជនយុវ នារីទាំងឡាយ កុំយកគំរូតាមបុគ្គល៧រូបនេះឲ្យសោះ.. យើងត្រូវជៀសវាងឲ្យផុតពីគ្រឿងញៀន.. យើងត្រូវតែធ្វើជាក្មេងល្អដើម្បីសង្គម…។
សមត្ថកិច្ចស្រុកកណ្តាលស្ទឹងតាមប្រមាញ់ប្រមូលនិងឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីផ្តល់ទីតាំងអោយប្រព្រឹតរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយមានទាំងអ្នកធ្លាប់ជាប់ពន្ធនាគាររហូត០២លើក ក៏នៅតែមិនរាងចាល កាលពីវេលាម៉ោង២៣ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៤នៅចំណុចភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹងបានប្រាប់អោយដឹងថា ÷ ជនសង្ស័យទាំង០៧នាក់មាន :
-១-ឈ្មោះ សុទ្ធ ឧស្សាហ៍ អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរនៅភូមិព្រែកអង្គុញ ឃុំសៀមរាប , ២-ឈ្មោះ ផាន សុផារិន អាយុ២៨ ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិស្រុកចេក ឃុំបឹងខ្យាង,៣-ឈ្មោះ ហួ តូ អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរនៅភូមិចំបក់ ឃុំសៀមរាប ,៤-ឈ្មោះ ជា ឡេង អាយុ៥០ឆ្នាំសញ្ជាតិខ្មែរ នៅភូមិ ចំបក់ ឃុំសៀមរាប (ជាអ្នកផ្តល់ទីតាំង), ៥-ឈ្មោះ យឹម ជ័យជំនះ អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិចំបក់ ឃុំសៀមរាប ៦-ឈ្មោះ ផាន់ រតន: អាយុ៣២ ឆ្នាំសញ្ជាតិខ្មែរ នៅភូមិ កណ្តោក ឃុំកណ្តោក ធ្លាប់ជាប់ពន្ធនាគាចំនួន០២លើករយៈពេល១២ខែ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
៧-ឈ្មោះ ផុន ផាណេត អាយុ ២៥ ឆ្នាំ សញ្ជាតិខ្មែរ នៅភូមិជ័យជំនះ ឃុំសៀមរាប -ធ្លាប់ជាប់ពន្ធនាគារចំនួន ០១ លើករយៈពេល ០១ ឆ្នាំ ករណីគ្រឿងញៀន ដែលជនសង្ស័យទាំង០៧នាក់ គ្មានមុខរបរពឹតប្រាកដ និងស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយសុទតែវិជ្ជមាននូវសារធាតុញៀន ។ វត្ថុតាងចាប់យករួមមាន : -ថ្នាំញៀនប្រភេទម៉ាទឹកកក ice(ម៉ាកទឹកក) ចំនួន ០១កញ្ចប់តូច ទម្ងន់០,១០ (ថ្លឹងទាំងសំបកថ្នាំ)- ឧបករណ៍ប្រើប្រាស់ថ្នាំញៀនចំនួន ០១-ដែកកេះចំនួន ០១ និង កែវជក់ ចំនួន០៣ -ទូរសព្ទដៃចំនួន០១ គ្រឿង -ម៉ូតូចំនួន ០៣គ្រឿងម៉ាកគុបជ្រុង ពាក់ស្លាកលេខ កណ្តាល1AD-0004 -ម៉ាកHonda ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1JB-7859 -ម៉ាកwav អូសរ៉ឺម៉កគ្មានស្លាកលេខ-ថង់វិចខ្ចប់ថ្នាំញៀនមួយចំនួន។
លោកអធិការបានបញ្ជាក់យ៉ាងលម្អិតថា ៖ក្រោយទទួលសេចក្តីរាយការណ៏ពីប្រជាពលរដ្ធអំពីក្រុមជនសង្ស័យកំពង់ប្រមូលផ្តុំគ្នា ចែកចាយនិងប្រើប្រាស់គ្រឿងញៀនភ្លាម កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសៀមរាប និងកម្លាំងប្រជាការពារចុះដល់ចំណុចកើតហេតុភ្លាមៗ ហើយក៍បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់កំពុងតែធ្វើសកម្មភាពប្រើប្រាស់ថ្នាំញៀនពិតប្រាដកមែន និងបាន តាមប្រមាញ់ ក្រុមជនសង្ស័យ០២នាក់ទៀតដែលឡើងទៅទិញថ្នាំញៀន សរុបបាន០៧នាក់ បញ្ជូនមកផ្នែកជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្ត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៧នាក់បានឆ្លើយសារភាពថា÷ពួកគេពិតជាបានចែកចាយនិងប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន ដោយបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ក្នុងតំលៃ ៦០០០០០រៀល (ហុកសិបម៉ឺនរៀល) ដើម្បីយកមកលក់និងប្រេីប្រាស់បន្ត ជិត០៨ឆ្នាំមកហើយ ។
បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ កំពង់ឃាត់ខ្លួននៅអធិការដ្ធាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕