ព័ត៌មានជាតិ ការដាក់ឲ្យដេញថ្លៃមាន តម្លាភាល្អ..គម្រោង កែលម្អ ក្រាលការូឡាចិញ្ចើមផ្លូវ កណ្ដាលក្រុងកំពង់ចាម បន្ថែមទៀតហើយ គឺនៅ សង្កាត់កំពង់ចាម តែម្ដង… ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Jul ឆ្នាំ 2024 40 ចែករំលែក {ខេត្តកំពង់ចាម}÷ សូមចូលរួមអបអរសាទរ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់កំពង់ចាម ដែលទទួលបាន ដាក់ឲ្យដេញថ្លៃ កែលម្អចិញ្ចើមផ្លូវ ក្រាលការ៉ូឡា បន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ នេះ ដើម្បីឲ្យមានសោភ័ណភាព និងគុណភាព កណ្ដាលក្រុងកំពង់ចាម។ប្រទេសមានសន្តិភាព មានការអភិវឌ្ឍ នៅតាម ឃុំសង្កាត់ នីមួយៗ ទូទាំងប្រទេសកម្ពុជា កំពុងតែសាងសង់ នៅសមិទ្ធផលនានាផ្សេងៗ មានដូចជា ផ្លូវក្រាលគ្រោះក្រហម ផ្លូវបេតុងអាមេ ផ្លូវក្រាលកៅស៊ូ.. នឹងមានដាក់ប្រព័ន្ធលូ និងបង្គោលភ្លើងបំភ្លឺផ្លូវ និងផ្លាកសញ្ញា ជាដើម។ល។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម នៅបរិវេណសាលាសង្កាត់កំពង់ចាម នេះ មានដាក់ឲ្យដេញថ្លៃ កែលម្អចិញ្ចើមផ្លូវ ក្រាលការ៉ូឡា ដើម្បី លម្អ និងឲ្យមានគុណភាពបន្ថែមទៀត។ពិធីនេះ ក្រោមអធិបភាព លោក អភិបាលរង ក្រុងកំពង់ចាម មន្ត្រីបច្ចេកទេសខេត្ត លោក ចៅសង្កាត់កំពង់ចាម មន្ត្រីរដ្ឋបាលសង្កាត់ទាំងអស់ ចូលរួមស្ដាប់និងផ្ទៀងផ្ទាត់ ការដាក់ឲ្យដេញថ្លៃនេះ ប្រព្រឹត្តទៅបានយ៉ាងរលូនគ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ គឺដេញថ្លៃមានតម្លាភាពត្រឹមត្រូវ តាមលំដាប់ លំដោយតាមផ្លូវច្បាប់។ក្រុមហ៊ុនចំនួន៩ ដែល ចូលរួមក្នុងការដេញថ្លៃ គឺមានឯកសារ គ្រប់គ្រាន់ ត្រឹមត្រូវ តាមផ្លូវច្បាប់ទាំងអស់( ក្រុមហ៊ុនទាំង ៩ នោះ មានតែមួយគត់ដែលបានដាក់សំណើដេញថ្លៃទាបជាងគេ គឺ.. ( សូមបងប្អូនចូលមើលក្នុងរូបភាពតារាងដេញថ្លៃ)។បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ បានលើកឡើងថា លោកចៅសង្កាត់កំពង់ចាម គឺជាចៅសង្កាត់ដ៏ល្អសម្រាប់ពួកគាត់ ជាពិសេស ទៅទៀតនោះ គឺ លោក អភិបាលក្រុង កំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម គឺបាន គ្រប់គ្រង និងដឹកនាំ ទៅដោយ គុណធម៌ សីលធម៌ សុជីវធម៌ ធ្វើឱ្យខេត្តកំពង់ចាមនេះ មានការរីកចម្រើន តាមលំដាប់លំដោយជារៀងរហូតមក។ ពួកគាត់បន្តទៀតថា ឯកឧត្តម អភិបាលខេត្ត បានប្រឹងប្រែងដឹកនាំ រក សន្តិភាព រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ មានការអភិវឌ្ឍ និងដឹកនាំខេត្ត បានល្អប្រសើរ។ប្រជាពលរដ្ឋមានការរីករាយសប្បាយចិត្ត អបអរសាទរយ៉ាងខ្លាំងចំពោះ អាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តកំពង់ចាម ជាពិសេស អរគុណដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អរគុណ និងដឹងគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលទម្លាក់ថវិកា តាមការស្នើសុំ របស់ម្ចាស់គម្រោង គឺ លោក មេឃុំ ចៅសង្កាត់ ក្នុងការអភិវឌ្ឍន៍ សមិទ្ធផលនានា នៅតាមមូលដ្ឋាន។អង្គភាព សារព័ត៌មាន(របាយការណ៍ថ្មី) សង្កេតមើលឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាល ខេត្តកំពង់ចាម ដែលមានឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានប្រឹងប្រែងគ្រប់គ្រងដឹកនាំ រកវិធីសាស្ត្រយុទ្ធសាស្ត្រ ធ្វើឲ្យខេត្តកំពង់ចាម មានការរីកចម្រើន និងមានសន្តិភាព ស្ថេរភាព ល្អ គឺមានការអភិវឌ្ឍន៍ ទៅមុខរហូត ៕អត្ថបទ និងរូបភាព ដោយ សុត ធីម ចាងហ្វាង គេហទំព័រសារព័ត៌មាន(របាយការណ៍ថ្មី)031 939 5555/071 999 5 888 40 ចែករំលែក