ព័ត៌មានជាតិ កាយដីប្រទះឃើញឈើក្រុមឈ្មួញកប់លាក់ចោលក្នុងដីចំនួន ២៧ ដុំនៅស្រុកលំផាត់.! ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Jul ឆ្នាំ 2024 45 ចែករំលែក (ខេត្តរតនគិរី)៖ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៤នាក់ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលំផាត់ចំនួន០៣នាក់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឡុង ចាន់វាសនា ដោយទទួលបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអមដំណើរ ឯកឧត្ដម ម៉ា វិចិត្រ អភិបាលរង នៃគណ:អភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងដែលគ្រឿងចក្ររបស់ក្រុមហ៊ុនដូនពេញអាទ្រីតកូ កាយដីប្រទះឃើញឈើកប់ចោលក្នុងដីចំនួន ២៧ ដុំ ជាប្រភេទឈើផ្ចឹក និងឈើសុក្រម នៅចំណុចនិយាមការ ៤៨p ៧១៤៦៣៨ ១៤៨៧០៩៣ ស្ថិតនៅភូមិស្រែឈូក ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ។បច្ចុប្បន្ន: ឈើទាំងអស់រក្សាទុកនៅទីតាំងដដែល រង់ចាំខាងជំនាញរដ្ឋបាលព្រៃឈើ ពិនិត្យ និងវាស់វែង ។ 45 ចែករំលែក