រដ្ឋបាលស្រុកកំពង់ត្រឡាចចែក ឯកសណ្ឋាន ជាមន្ត្រីរាជការ ដែលក្រសួងមហាផ្ទៃផ្ដល់ជូនអោយដល់មន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងស្រុក..
{ខេត្តកំពង់ឆ្នាំង}÷នាព្រឹកថ្ងៃចន្ទ ៣ កើត ខែអសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០២៤ លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច តំណាង លោក វន ស៊ីផា អភិបាលនៃគណ:អភិបាលស្រុក បានចែកសណ្ឋាន ជូន អភិបាលរង នាយក នាយករងរដ្ឋបាលស្រុក ប្រធាន/អនុប្រធាន និងមន្ត្រីរាជការចំណុះ រដ្ឋបាលស្រុកកំពង់ត្រឡាច។
សង្ឃឹមថា ម៉ោងរដ្ឋបាលនៅសាលាស្រុកកំពង់ត្រឡាច មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ និងគ្រងជា ឯកសណ្ឋាន ឲ្យបានគ្រប់ៗគ្នាគ្រប់លក្ខណៈ ឡូហ្គោ សញ្ញា ផ្លាកឈ្មោះ សក្តិ ដើម្បី នៅ ក្នុងការិយាល័យ ស្វាគមន៍ ចំពោះពលរដ្ឋ ដែលមកទទួលសេវាសាធារណៈ និងកចិត្តទុកដាក់អស់ពីកម្លាំងចិត្ត កម្លាំងកាយក្នុងកិច្ចការការងារបម្រើប្រជាពលរដ្ឋ ពិតប្រាកដ៕