នារីម្នាក់ បេីករថយន្តធ្លាក់ចូលទៅត្រាំក្នុងប្រឡាយទឹកស្អុយនៅបណ្ដោយ ផ្លូវ ជាតិ លេខ ៤ គួរឱ្យអាណិតមិនដឹងជាភរិយានរណាគេ…??
(ភ្នំពេញ)៖ នារីម្នាក់ មិនដឹងជាភរិយានរណាគេ??ហើយក៏មិនដឹងជាសង្សារនរណាគេដែរ?? គួរឱ្យអាណិតខ្លាំងណាស់..បានបេីករថយន្តរេចង្កូតទៅធ្លាក់ចូលត្រាំក្នុងប្រឡាយទឹកស្អុយសំណាងមិនមានមនុស្សរងរបួស បង្កការភ្ញាក់ផ្អេីលកាលពីវេលា ម៉ោង ១២:៣០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ ស្ថិត តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៤ សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី ភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ដ ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ ស្លាក លេខ ភ្នំពេញ 2BP-8025 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកខាងស្តាំដៃធ្លាក់ចូលប្រឡាយទឹកស្អុយតែសំណាងមិនមានរបួសដល់ម្ចាស់រថយន្ត។
ក្រោយកេីតហេតុសមត្ថកិច្ចចុះមកដល់កន្លែងកេីតហេតុពិនិត្យដោយសារតែមិនមានប៉ះពាល់ដល់អ្នកដទៃនិងសម្បត្តិរដ្ឋក៏ឱ្យម្ចាស់ស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង។
បើកបរសូមគោរពច្បាប់ទាំងអស់គ្នា បើស្រវឹងកុំបើកបរ បើសិនបើកបរ កុំហូបឱ្យគ្រឿងស្រវឹង។ បើកបរត្រូវគោរពគំនូសសញ្ញា.. ភ្លើងសញ្ញា..សញ្ញាបញ្ជារបស់សមត្ថកិច្ច..ត្រូវប្រកាន់ស្ដាំ លក្ខណៈសម្បត្តិរបស់រថយន្តត្រូវមានបច្ចេកទេសគ្រប់គ្រាន់៕