ព័ត៌មានជាតិ លោកវីរៈសេនីយ៍ឯក ម៉ោក ភីរម្យ អធិការដ្ឋាននគរបាលស្រុកក្រគរ បានដឹកនាំកម្លាំង ចុះបង្ក្រាបបានរថយន្តដឹកលៀសសុខច្បាប់ ៣គ្រឿជាបន្តបន្ទាប់ជំនួសមន្ត្រីជំនាញរដ្ឋបាលជលផល ក្នុងដើមរដូវបិទនេសាទឆ្នាំ២០២៤នេះ.! ចេញផ្សាយបន្ថែម ថ្ងៃទី 25 ខែ Jun ឆ្នាំ 2024 21 ចែករំលែក (ខេត្តពោធិ៍សាត់) ខណៈមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានចេញសេចក្ដីបំភ្លឺព័ត៌មាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីនេះ បណ្ដាញព័ត៌មានក្នុងស្រុក ចេញផ្សាយខ្លឹមសារ ល្បីខ្លាំងឈ្មួញរកស៊ីដឹកលៀសជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត ហៅថាន ដឹកលៀសចេញមិនក្រោមពីជាង១៧០តោនឡើងទៅក្នុង១ថ្ងៃៗ។មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្ដាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថា÷១-ការផ្សព្វផ្សាយរបស់សារព័ត៌មាន ជាការផ្សព្វផ្សាយព័ត៌មានពុំពិត ដែលថាលៀសក្នុងមួយថ្ងៃៗ មិនក្រោម ១៧០តោន ពិសេសនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ សូមបញ្ជាក់ថាពីថ្ងៃបិទនេសាទ មកទល់ពេលនេះ គ្មានការដឹកជញ្ជូនលៀសក្នុងមួយថ្ងៃៗ ១៧០តោន ដូចការផ្សាយខាងលើនោះទេ រីឯរូបភាពរថយន្ត និងសាឡង់ដឹកលៀសក៏ជារូបភាពចាស់។២-ចំពោះលៀសប្រើប្រាស់ក្នុងស្រុកដែលបានមកពីនេសាទលក្ខណៈគ្រួសារគឺនៅដឹកជញ្ជូនលក់ជាធម្មតា។ចំពោះទូកម៉ាស៊ីនធំៗកាវអូសលៀសក្នុងទឹកដីខេត្តពោធិ៍សាត់ពុំមានធ្វើសកម្មភាពនោះទេ។៣-ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត, ខណ្ឌរដ្ឋបាលជលផល, គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ,ក្រុមការងារបង្ក្រាបបទល្មើសជលផលថ្នាក់ជាតិ, បានប្រឹងប្រែងអប់រំផ្សព្វផ្សាយ និងបង្ក្រាបបទល្មើសជលផល និងការអូសលៀសដោយម៉ាស៊ីនធំៗ បានជាបន្តបន្ទាប់។៤-ទន្ទឹមនិងនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សូមស្វាគមន៍ជានិច្ចចំពោះព័ត៌មានទាំងឡាយណាដែលជាព័ត៌មានពិតប្រាកដ និងបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព ។ផ្អែកលើមូលដ្ឋានខាងលើ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សូមបដិសេធចំពោះការចុះផ្សាយនេះទាំងស្រុង។ជុំវិញសេចក្ដីបំភ្លឺព័ត៌មាន របស់មន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ធ្វើឲ្យមហាជននៅក្នុងស្រុកក្រគរក្រវីក្បាល និងមានការងឿងឆ្ងល់យ៉ាងខ្លាំង ខណៈដែលកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានធ្វើការបង្ក្រាបបានជាបន្តបន្ទាប់នៅរថយន្តលៀសចេញពីឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់យ៉ាងរលូននោះ ។ដោយអនុវត្តតាមបទបញ្ជា របស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ជាទីគោរពដ៏ខ្ពង់ខ្ពស់.!និងក្រោមការបញ្ជាចង្អុលបង្ហាញដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹកនាំដោយលោកវីរៈសេនីយ៍ឯក ម៉ោក ភីរម្យ អធិការ និងលោកវីរៈសេនីយ៍ទោ រត្ន ភារម្យ អធិការរងទទួលបន្ទុកបានធ្វើការចុះបង្ក្រាបរថយន្តដឹកលៀសអត់ច្បាប់មួយគ្រឿង។បើតាមសេចក្ដីរាយការណ៍ខាងលើ យុទ្ធនាការបង្ក្រាបរថយន្តដឹកលៀសនេះ មិនមែនជាលើកទី១នោះទេ និជារួមគឺ៣លើកមកហើយ -ដោយលើក១.បានធ្វើការអប់រំ និងកិច្ចសន្យា, លើកទី២.ធ្វើឡើងនៅយប់ថ្ងៃទី២១ រំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ដោយបង្ក្រាបចាប់បានរថយន្តដឹកលៀសអត់ច្បាប់ចំនួន ២គ្រឿងនៅចំណុចនិយាមកា48P 144006 1390424 ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយប្រគល់ឲ្យមន្ត្រីសមត្ថកិច្ចជំនាញរដ្ឋបាលជលផលធ្វើការចាក់លែងលាស ចូលទៅក្នុងបឹងធម្មជាតិវិញ និងពិន័យអន្តរកាល។និងលើកទី៣.ធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ត្រង់ចំណុចនិយាមកា 48P 413990 1390423 ស្ថិតក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។បើតាមប្រភពព័ត៌មាន បានលួចខ្សឹបថា ក្រោយពីសមត្ថកិច្ចនគរបាលធ្វើការបង្ក្រាបរថយន្តដឹកលៀស ពាក់ស្លាកលេខភ្នំពេញ 3A 7710 គេបានឃើញវត្តមានលោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង ចេញមកសម្របសម្រួល និងអះអាងជំនួសឈ្មួញម្ចាស់លៀសឈ្មោះចែ សន វ៉ាន់នី ថាជាលៀសស្អុយ លៀសសល់ពីការបង្ក្រាបពីថ្ងៃមុន គេដឹកយកទៅចាក់ចោលតែប៉ុណ្ណោះ ។ដោយឡែកមហាជន និងអ្នកសារព័ត៌មានមើលឃើញថា គឺជាលៀសថ្មី ដែលទើបតែលើកឡើងពីទូកស្រក់ទឹកម៉ោះៗ។បើទោះបីកានេសាទ និងដឹកជញ្ជូន លៀសមិនមែនជាបទល្មើសថ្នាក់ឧក្រិដ្ឋ ឬបទល្មើសថ្នាក់មជ្ឈឹមនោះទេ.!តែជាបទល្មើសលហុ.! យោងច្បាប់រដ្ឋបាលជលផលមាត្រា៩៤ ត្រូវទទួលពិន័យអន្តរការពីរដ្ឋបាលជលផលជាប្រាក់ពីមួយ(១)ដងទៅពីរ(២)ដង លើតម្លៃទីផ្សារនៃវត្ថុតាងពិតប្រាកដ ឯវត្ថុតាង ទាំងអស់ត្រូវប្រគល់ឲ្យសាមីជនវិញ ។ប៉ុន្តែចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:-ចំណុច.១ នេសាទដោយអួនអូសគូ ឬអួនហ៊ុំរួមផ្សំភ្លើងធ្វើឱ្យត្រី ឬវារីសត្វកុំ។-ចំណុច.២ នេសាទដោយឧបករណ៍ ម៉ាញ់ នាម ជន មងក្រឡុក មងអូស ឈ្នាងអូសលៀស ឬខ្ចៅនៅទឹកសាប និងឈ្នាងអូសក្រែងឈាម នៅតំបន់ឆ្នេរសមុទ្រដែលអូស ឬរុញដោយកម្លាំងម៉ាស៊ីន ដោយគ្មានការអនុញ្ញាត។-ចំណុច.៣ នេសាទដោយប្រើឧបករណ៍ដាយចាប់ត្រី ឬដាយចាប់បង្កងខុសទីតាំងកំណត់របស់ឡូដាយចាប់ត្រី ឬដាយចាប់បង្កង។-ចំណុច.៤ នេសាទដោយអួនអូស ឬឈ្នាងអូសត្រាំក្រឡាហូលនៅក្រៅតំបន់អនុញ្ញាតឱ្យធ្វើការនេសាទ។-ចំណុច.៥ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទ ក្នុងដែននេសាទសមុទ្រកម្ពុជាមិនអនុវត្តតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។-ចំណុច.៦ ប្រើនាវានេសាទបរទេសដើម្បីធ្វើអាជីវកម្មនេសាទនៅក្នុងដែននេសាទសមុទ្រកម្ពុជាគ្មានលិខិតអនុញ្ញាត។-ចំណុច.៧ ចាប់ លក់ ទិញ ធ្វើសន្និធិនិងដឹកជញ្ជូនកូន ឬពងត្រី និងកូន ឬពងវារីសត្វផ្សេងទៀតដោយគ្មានលិខិតអនុញ្ញាត។-ចំណុច.៨ ផលិត ទិញ លក់ ដឹកជញ្ជូន រក្សាទុកឧបករណ៍នេសាទ អួនអូសគូ។-ចំណុច.៩ មិនគោរពតាមផែនការគ្រប់គ្រង និងផែនការប្រមូលផលិតផលជលផលប្រចាំឆ្នាំ។ជនណាប្រព្រឹត្តបទល្មើសជលផលចំណុចទី១ ចំណុចទី១ ចំណុចទី៣ ចំណុចទី៤ ចំណុចទី៥ និងចំណុចទី៦ នៅពេលយប់ត្រូវទទួលការ ពិន័យអន្តរការពីរដ្ឋបាលជលផលទ្វេដងនៃប្រាក់ពិន័យក្នុងកថាខណ្ឌទី១ នៃមាត្រានេះ ហើយវត្ថុតាង ពិតប្រាកដទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។បើតាមប្រភពព័ត៌មានរាយការណ៍ថា ស្ថិតក្រោមក្រសែភ្នែកលោក យូ សុវិចិត្រ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង,លោក ភុន សុវណ្ណា នាយផ្នែកកំពង់លួងកំពុង និងលោក ភុម វិមល នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់.ឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត ហៅ ថាន់ ជាអ្នកនៅពីក្រោយ បានបំផុសប្រជាពលរដ្ឋ នេសាទលៀសក្នុងរដូវបិទនេសាទ និងដាក់កម្លាំងកម្មករ ប្រមូលទិញលៀសល្អិតល្អិតអត់មានលិខិតអនុញ្ញាតិ ប្រចាំឃុំកំពង់លួង ស្រុកក្រគរ ដែលសមត្ថកិច្ចនៅទីនោះ នៅស្ងាត់ស្ងៀមឈឹង ហាក់ធ្វើមិនដឹង ធ្វើមិនឮ សង្ស័យឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?ប្រភពខាងលើអះអាងថាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមឈ្មួញចាក់លៀសប្រើសុទ្ធតែរទូកម៉ាស៊ីនខ្នាតធំជាច្រើនគ្រឿង ខិតខំប្រឹងអូស ឬកាវលៀសតូចៗ សូម្បីតែកូនលៀស និងចៅលៀស អូសកកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ នារដូវបិទនេសាទឆ្នាំ២០២៤នេះ ដឹកផ្ទេរឡើងរថយន្តវេអង្គខ្នាតយក្ស មានចំណុះជាង ៥០ តោន ក្នុងរថយន្ត១គ្រឿងៗ សរុបមានរថយន្តវេអង្គ៥គ្រឿង ដឹកយ៉ាងគគ្រឹកគគ្រេងយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃដោយរលូន ឆ្លងស្ពានកោះធំ តាមច្រករបៀងព្រៃជ្រៃ ខេត្តកណ្ដាល៕ 21 ចែករំលែក