ព័ត៌មានជាតិ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ជំរុញឲ្យអាជ្ញាធរមូលដ្ឋានកសាងស្ពានមួយកន្លែងក្នុងឃុំជ្រៃបាក់ ជ្រៃបាក់ឲ្យរួចរាល់ ចេញផ្សាយបន្ថែម ថ្ងៃទី 12 ខែ Jun ឆ្នាំ 2024 26 ចែករំលែក ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង រីករាយសប្បាយចិត្ត នូវសមិទ្ធផលស្ពានមួយនេះខណៈ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសអញ្ជើញ ពិនិត្យការសាងសង់ស្ពានព្រៃក្រាំងស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ បានផ្ដាំផ្ញើដល់លោកមេភូមិ លោកមេឃុំ និងពិសេស លោកអភិបាលស្រុករលាប្អៀរ សូមបន្តជំរុញការសាងសង់ស្ពានឲ្យរួចរាល់ ខ្វះខាតប៉ុន្មានឯកឧត្តមជួយ ថវិកាបំពេញបន្ថែម។ ឯកឧត្តមក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ដល់លោកមេភូមិ លោកមេឃុំ និង លោក អភិបាលស្រុករលាប្អៀរ ដែលបានខិតខំ គៀងគរសប្បុរសជននានា មកកសាងស្ពាននេះរហូតបានសម្រេចប្រមាណ ៧០%។ ថ្ងៃនេះផងដែរឯកឧត្តមក៏បាននាំយកថវិកា មួយចំនួនមកប្រគល់ជូន ថ្លៃជំពាក់ជាង ដែលបានសាងសង់ពីថ្ងៃមុនផងដែរ៕ 26 ចែករំលែក