ព័ត៌មានជាតិ លោក ចាន់ ធី ជាប្រធាន សាខាសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត និងលោក សុត ប៊ុនធីម អនុប្រធានទី១ នឹងក្រុមការងារ ចូលរួមអបអរសាទរសម្ពោធសមិទ្ធផល បន្ទប់រង់ចាំ មុន នឹងក្រោយ សម្រាលកូន នៅមណ្ឌលសុខភាពតាំងក្រសាំង ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ Apr ឆ្នាំ 2024 17 ចែករំលែក {ខេត្តកំពង់ឆ្នាំង}÷ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ក្រុមការងារយុវជន សាខា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ឆ្នាំងបានចូលរួមកម្មវិធីសម្ភោធសមិទ្ធិផលអាគារ បន្ទប់រងចាំនៅមុននឹងក្រោយពេលសម្រាលកូន ក្រោមអធិបតីយភាព ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងសុខាភិបាល។កម្មវិធីនេះធ្វើនៅមណ្ឌលសុខភាព តាំងក្រសាំង ស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។កម្មវិធីត្រូវបានប្រព្រឹត្តទៅដោយរលូន ហើយលោកឯកឧត្តម វេជ្ជបណ្ឌិត បានសួរសុខទុក្ខ នឹងមានមតិ ផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានអោយចេះថែរក្សាសុខភាព ហើយបើមានបញ្ហាសុខភាពត្រូវប្រញ៉ាប់រត់រកគ្រូពេទ្យ ព្រោះគ្រូពេទ្យ នៅមណ្ឌលសុខភាព នីមួយៗនៅតាមឃុំស្រុក ។ឯកឧត្តម វេជ្ជបណ្ឌិត បានបន្តទៀតថា គ្រូពេទ្យគឺជាសេនារបស់ទេវតា ហើយលោកបានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងារយុវជន សាខា សមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ឆ្នាំង ដែលមានលោក ចាន់ ធី ជាប្រធាន និងលោក សុត ប៊ុនធីម អនុប្រធានទី១ និងសមាជិកសមាជិកាយុវជនទាំងអស់គ្នា ដែលតែងតែមានសកម្មភាព ចុះជួយការងារសង្គម និងបានចូលរួមកសាងនូវសមិទ្ធិផលនានាដូចជា ការ៉ូ ,សុីម៉ង់ត៍, បង្គោលភ្លើង សូឡាបំភ្លឺ ក្នុងទីធ្លា…. ជាដើម និងសកម្មភាពការងារជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង យ៉ាងស្អិតរមួតកន្លងមក និងបច្ចុប្បន្ន។សូមបញ្ជាក់ផងដែរថា ក្រុមការងារ សាខា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ឆ្នាំង កន្លងមក តែងតែធ្វើសកម្មភាព ជួយការងារ សង្គម ចូលរួមជាមួយ អាជ្ញាធរគ្រប់ជាន់ថ្នាក់ នឹងថ្នាក់ដឹកនាំ ខេត្តកំពង់ឆ្នាំងយ៉ាងសកម្មបំផុត កាលពីពាក់កណ្ដាល ឆ្នាំ ២០២៣ កន្លងទៅនោះ លោក ចាន់ ធី និង លោក សុត ប៊ុនធីម បានដឹកនាំក្រុមការងារចូលរួមជាមួយអាជ្ញាធរ ស្រុកសាមគ្គីមានជ័យ ចែកអំណោយ ជូនប្រជាពលរដ្ឋចំនួនជាង៤០០ គ្រួសារ ដោយអំណោយទាំងអស់នោះ បានពីសប្បុរសជន ថៅកែដីឡូ មកពីភ្នំពេញ មកវិនិយោគ ដីជាច្រើនហិចតានៅក្នុង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ហើយនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ក្រុមការងារ សាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ឆ្នាំង មានកម្មវិធី ជួបជុំអាហារសាមគ្គី ដោយរីករាយសប្បាយចិត្ត រួបរួមកម្លាំង ដើម្បីចូលរួម ថែរក្សាសុខ សន្តិភាព ជាមួយប្រមុខរាជរដ្ឋាភិបាល ដោយមានស្នាមញញឹមដាក់គ្នា។សូមបញ្ជាក់បន្ថែមទៀតថា កម្មវិធីនេះ ត្រូវបាន ឧបត្ថម្ភទាំងស្រុង ពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង និងមន្ទីរជុំវិញខេត្ត និងសប្បុរសជន ផ្សេងៗទៀត។ក្នុងនាមយើងជាយុវជន ត្រូវតែថែរក្សា សុខ សុវត្ថិភាព ថែរក្សាសន្តិភាព ការពារថ្នាក់ដឹកនាំ ការពារ ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលជារាជរដ្ឋាភិបាល កម្ពុជាស្របច្បាប់ ដែលពលរដ្ឋជឿជាក់ និងទុកចិត្តបោះឆ្នោតជូន។ចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ ក្រុមយុវជនយើងទាំងអស់គ្នា លេងល្បែង ប្រជាប្រិយ កំសាន្ត បែបប្រពៃណីជាតិខ្មែរយើង។ហើយសូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង មានការរៀបចំតុបតែង សង្ក្រាន្តឆ្នាំថ្មី របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង គឺបានល្អប្រពៃណាស់ ការតុបតែង សមស្របតាមប្រពៃណីជាតិខ្មែរ។ហើយចំណែកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានរៀបចំ ពង្រាយកម្លាំងដាក់ សម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាសុខ សុវត្ថិភាព សន្តិភាព ជូនប្រជាពលរដ្ឋយើង៕ 17 ចែករំលែក