ព័ត៌មានជាតិ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានអញ្ជើញនាំយកបច្ច័យ ចំនួន ១លានរៀល ប្រគេនព្រះចៅអធិការវត្តបឹងខ្នា ពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ចេញផ្សាយបន្ថែម ថ្ងៃទី 28 ខែ Feb ឆ្នាំ 2024 17 ចែករំលែក ស្រុកសាមគ្គីមានជ័យ៖ នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំខ្នាឆ្មារ និងឃុំធ្លកវៀន ក្នុងស្រុកសាមគ្គីមានជ័យ រួមនិងក្រុមការងារ អញ្ជើញនាំយកបច្ច័យ ចំនួន ១លានរៀល ប្រគេនព្រះចៅអធិការវត្តបឹងខ្នារក្នុងពិធីបុណ្យសម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ព្រមទាំងចម្រើនព្រះជន្មព្រះគ្រូចៅអធិការវត្តបឹងខ្នារ ដែលប្រារព្ធធ្វើនាពេលខាងមុខ ស្ថិតក្នុងភូមិវត្ត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ក្នុងនាម ព្រះចៅអធិការវត្តបឹងខ្នារ ព្រមទាំង អាចារ្យ គណៈកម្មការវត្ត សូមថ្លែងអំណរគុណ និងប្រគេនពរ ឯកឧត្ដមបណ្ឌិត រួមនិងក្រុមការងារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងសមប្រកបជួបប្រទះនូវពុទ្ធមង្គលពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។បញ្ជាក់៖ កម្មវិធីបុណ្យប្រារព្ធនៅ ថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ៕ 17 ចែករំលែក