ព័ត៌មានជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព.. ចេញផ្សាយបន្ថែម ថ្ងៃទី 10 ខែ Jan ឆ្នាំ 2024 59 ចែករំលែក (ភ្នំពេញ)÷ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងពង្រឹងវិន័យកងទ័ព និងអប់រំឱ្យយោធិននៃកងរាជអាវុធហត្ថទាំងអស់ គោរពច្បាប់ចរាចរ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរថែមទៀត។បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថនោះគឺ “យោធិននៃកងរាជអាវុធហត្ថណាដែលបង្កស្លាប់ដោយខ្លួនឯង មិនទទួលបានការឧបត្ថម្ភថវិកាគោលនយោបាយ ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថឡើយ”។ ឧទាហរណ៍ ការបង្កស្លាប់ដោយខ្លួនឯងមានដូចជា៖ ករណីចេញក្រៅទីតាំងបន្ទាយ ឬសាលា ដោយគ្មានការអនុញ្ញាត ទៅផឹកស៊ីស្រវឹង ហើយបើកបរបង្កគ្រោះថ្នាក់ដល់អាយុជីវិតខ្លួនឯង…។ល។កងរាជអាវុធហត្ថ ក្រោមការដឹកនាំ គ្រប់គ្រងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅ និងសុខភាពរបស់កងទ័ពជាប្រចាំ។ កន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តួចផ្តើមគំនិតបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ហើយយោធិននៃកងរាជអាវុធហត្ថគ្រប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងស្ម័គ្រចិត្តចូលបុណ្យតាមរយៈមូលនិធិនេះ។ ថវិកានៃមូលនិធិនេះ បានយកទៅឧបត្ថម្ភជូនដល់គ្រួសារនៃយោធិននៃកងរាជអាវុធហត្ថដែលបានពលី មរណៈ ដើម្បីជួយចំណាយក្នុងការរៀបចំបុណ្យសពនិងសល់ពីនោះ អាចប្រើប្រាស់ទំនុបបម្រុងក្នុងគ្រួសារទៀតផង។កងរាជអាវុធហត្ថ បានធ្វើការអប់រំផ្សព្វផ្សាយដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប គ្រប់ស្ថាប័ន អង្គភាព ឱ្យចូលរួមការអនុវត្តច្បាប់និងខ្លួនឯងម្នាក់ៗត្រូវតែជាគំរូក្នុងការគោរពច្បាប់នានា។ កន្លងទៅ កងរាជអាវុធហត្ថ បានលុបឈ្មោះចេញពីក្របខណ្ឌគ្រប់គ្រងចំពោះយោធិននៃកងរាជអាវុធហត្ថដែលប្រើប្រាស់គ្រឿងញៀន និងអនុវត្តច្បាប់ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើស។ ទាំងនេះ គឺជាការចូលរួមចំណែក ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ និងអំពើល្មើសច្បាប់ចរាចរ ។ល។តាំងពីម្សិលមិញថ្ងៃទី៨ ខែមករា ដល់ពេលនេះ គ្រប់ស្ថាប័ននិងអង្គភាពកងរាជអាវុធហត្ថ បាននិងកំពុងធ្វើការអប់រំ ផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស។ ដកស្រង់ចេញពីផេក កងរាជអាវុធហត្ថលើផ្ទៃប្រទេស 59 ចែករំលែក