ពេលនាំចូលស្រុកខ្មែរមិនដឹង ចូលតាមច្រកណា? ខេត្តណា? ដឹងតែអត់ពន្ធត្រូវតែចាប់ អរគុណខ្លាំងណាស់ មន្ត្រីគយខេត្តមណ្ឌលគិរី..
(មណ្ឌលគិរី)៖ មន្ត្រីគយចល័តតំបន់៦សហការណ៍ ជាមួយកម្លាំងកងអាវុធហត្ថខេត្តមណ្ឌលគិរី ចាប់រថយន្ត HYUNDAI ២គ្រឿង ដែលគេដាក់ការសង្ស័យថា ក្រុមហ៊ុនប៊ិនហ្វឿក១នាំរថយន្តចូលអត់ព័ន្ធ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ០៨ខែតុលាឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេនរបស់ក្រុមហ៊ុន ប៊ិនហ្វឿក១ ដែលមានទីតាំងនៅភូមិ ពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។
មន្ត្រីជំនាញឱ្យដឹងថា រថយន្តធុនធំទាំងពីរគ្រឿង ជាប្រភេទ(រថយន្តបែនដឹកដី) ម៉ាក HYUNDAI បច្ចុប្បន្ន ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ណោះអាសន្ននៅស្នាក់ការសន្តិសុខ ៧៦១ នៅក្នុងស្រុកកែវសីមា ដើម្បីមន្ត្រីជំនាញផ្ទៀងផ្ទាត់ឯកសារផ្លូវច្បាប់ ពីព្រោះរថយន្តខាងលើនេះ មន្ត្រីជំនាញកំពុងដាក់ការសង្ស័យថា ពុំមានបង្កាន់ដៃបន់ព័ន្ធនាំចូល។
សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នមន្ត្រីគយកម្ពុជាបានប្រមូលរថយន្តអត់ពន្ធបានជាច្រើនគ្រឿង ហើយសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋឈប់ទិញរថយន្ត ដែលគ្មានពន្ធមកប្រើប្រាស់បន្តទៀត។ព្រោះវាមិនមានផលចំណេញដល់បងប្អូនទេមុននឹងក្រោយត្រូវសមត្ថកិច្ចគយចុះបង្ក្រាបចាប់បានដដែល៕