ព័ត៌មានជាតិ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងទៅចូលរួមប្រជុំ ជាមួយ ឯកឧត្ត ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខេត្តកំពង់ឆ្នាំងមានការរីកចម្រើនមានតំបន់ទេសចរណ៍ច្រើន ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Oct ឆ្នាំ 2023 15 ចែករំលែក (រាជធានីភ្នំពេញ)÷រសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត របស់គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងទារុណកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។សូមបញ្ជាក់ផងដែរថា ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្ត។ឃើញថា ហេដ្ឋារចនាសម្ព័ន្ធ ការកសាងការអភិវឌ្ឍន៍ សន្តិសុខសង្គម ការរៀបចំ រចនាសម្ព័ន្ធការងារផ្ទៃក្នុងរបស់ ខេត្ត គឺថា មានការប្រសើរល្អណាស់។ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង រីករាយសប្បាយចិត្តគាំទ្រយ៉ាងក្រៃលែង។ខេត្តកំពង់ឆ្នាំងមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មានទេ ហើយខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន មានរមណីយដ្ឋាន បែបធម្មជាតិ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីខេត្តនានា ចូលមកលេងកំសាន្ត៕ 15 ចែករំលែក