ព័ត៌មានជាតិ ពិធីសម្ពោធ បើកការដ្ឋានសាងសង់បុរី ឆេង ឆីង គម្រោងទី៣ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឈួន ចាន់ ណាអភិបាលស្រុក..ប្រជាពលរដ្ឋ៤០០គ្រួសារត្រូវទទួលដំណោយ… ចេញផ្សាយបន្ថែម ថ្ងៃទី 23 ខែ Jun ឆ្នាំ 2023 35 ចែករំលែក {ខេត្តកំពង់ឆ្នាំង)÷នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ កម្មវិធីនេះក្រោមអធិបតីភាព លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ និងមន្ត្រីរាជការស្រុក និងមន្ត្រីរាជការ ឃុំសេដ្ឋី នឹងកងកម្លាំង ទាំងបីប្រភេទ។នឹងលោក សុត ប៊ុនធីម ជាសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច និងក្រុមការងារសកម្មជនយុវជន ស្រុកកំពង់ត្រឡាច និងហើយក៏ជាក្រុមការងារ សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ឆ្នាំង មាន លោក ចាន់ ធី ជាប្រធានខេត្ត ..លោក សុត ប៊ុនធីម ប្រធានស្រុកកំពង់ត្រឡាច លោក សុត ធៀម ប្រធានស្រុកសាមគ្គីមានជ័យ ដឹកនាំក្រុមការងារចូលរួម ជាមួយអាជ្ញាធរស្រុកសាមគ្គីមានជ័យ ចុះចែកអំណោយប្រជាពលរដ្ឋ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន ៤០០គ្រួសារ។ប្រជាពលរដ្ឋដែលទទួលបានអំណោយ ក្នុងមួយគ្រួសារអង្ករ១បេ មី១កេស ត្រីខ១ យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួ, និងថវិកាចំនួន ២ម៉ឺនរៀល។សូមបញ្ជាក់ផងដែរថា ការចែកអំណោយនេះនៅក្នុងកម្មវិធីសម្ពោធបើកការដ្ឋានសាងសង់សំណង់ជាផ្ទះល្វែងនិងផ្ទះវីឡា របស់ក្រុមហ៊ុន បុរី ឆេង ឆីង( CHENG CHING REAL ESTATE CO., LTD) គម្រោងទី៣ នៃមជ្ឈមណ្ឌលពាណិជ្ជកម្ម នៃខេត្តកំពង់ឆ្នាំង ហើយនិងសហការជាមួយក្រុមហ៊ុន មួយទៀតនិងដៃគូផ្សេងៗ…។នៅក្នុងឱកាសនោះលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ដែល បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ តែងតែហៅថា អភិបាលស្រុកវ័យក្មេងដែលមានចំណេះដឹងខ្ពង់ខ្ពស់..មានគុណធម៌..មានសីលធម៌..មានសុជីវធម៌… ជាអនុបណ្ឌិផ្នែកនយោបាយ សេដ្ឋកិច្ច នឹងគ្រប់គ្រង លោកបានមានប្រសាសន៍ថា អរគុណដល់ក្រុមហ៊ុន និងដៃគូផ្សេងៗដើម្បីអភិវឌ្ឍនៅក្នុងនេះឃុំសេដ្ឋីស្រុកសាមគ្គីមានជ័យ ថែលបានបង្កើតការងារជូនពលរដ្ឋធ្វើរ បង្កើតចំណូលដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។ហើយនៅក្នុងឱកាសនោះលោកអភិបាលស្រុកបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះថែរក្សាសុខភាពឱ្យបានល្អ.. ហើយកុំភ្លេចទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។គឺបោះឆ្នោតជូនគណបក្សនយោបាយណាដែល ដឹកនាំឲ្យប្រទេសជាតិមានការរីកចម្រើន..មានសុខសុវត្ថិភាព ..មានសន្តិភាព..ជូនបងប្អូនប្រជាពលរដ្ឋឲ្យរស់នៅបានសុខសប្បាយដូចជាសព្វថ្ងៃនេះ..។ឃើញថាបងប្អូនប្រជាពលរដ្ឋបានទះដៃអបអរសាទរ ចំពោះសារផ្ដាំផ្ញើរបស់លោកអភិបាលស្រុក ហើយពលរដ្ឋខ្លះបានប្តេជ្ញាចិត្តថានឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលធ្វើឲ្យគាត់មានជីវភាពធូរធារ ការរស់នៅពោរពេញទៅដោយសេចក្តីសុខ មានសន្តិភាពពេញលេញ ហើយពលរដ្ឋខ្លះបានលើកឡើងថា អរគុណដល់ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសសូមអរគុណដល់ អភិបាលស្រុក អរគុណដល់ឯកឧត្តម ស៊ុនសុវណ្ណរិទ្ធអភិបាលនៃគណៈអភិបាលខេត្ត។ អរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដែលបានតស៊ូ ប្ដូរ ឈាមស្រស់..សាច់ស្រស់..ដើម្បីរកសន្តិភាព ជូនកម្ពុជាបាន..។ ហើយបងប្អូនខ្លះទៀតបានសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុនខាងលើ ដែលវិនិយោគទុនរាប់លានដុល្លារដើម្បី បង្កើតការងារជូនដល់ពួកគាត់..កូនរបស់គាត់..ចៅរបស់គាត់..ឲ្យមានការងារធ្វើនៅតំបន់ជិតផ្ទះបំផុត។ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋក៏សូមអរគុណដល់ សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ឆ្នាំង ដែលខ្នះខ្នែងក្នុងកិច្ចការ ការងារ សម្រស់ សម្រួលក្នុងកម្មវិធីនេះឲ្យបានយ៉ាងរលូន៕ 35 ចែករំលែក