លោក លី សុភា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៣..
(ខេត្តកំពង់ឆ្នាំង)៖ នារសៀលថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រចាំខែមិថុនា ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំ បានលើកឡើងពីលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះនាពេលកន្លងមក និងស្វែងរកនូវដំណោះស្រាយដើម្បីអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាន់តែមានប្រសិទ្ធភាពបន្ត។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី លោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីរ និងជានាយករងចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត, លោក កែ សុខុម ប្រធានការិយាល័យរដ្ឋបាល, លោក ផេង សុគន្ធ ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី លឹម សុខលាំង ប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ, លោកប្រធាន អនុប្រធានការិយាល័យជំនាញ, លោកប្រធាន អនុប្រធានទាំង ៤ក្រុម និងមន្ត្រីការិយាល័យកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ៣៨នាក់ (ស្រី ០៩នាក់ )។
សូមបញ្ជាក់ផងដែរថា ជំនាញ មន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ ដែលដឹកនាំដោយលោក លី សោភា ប៉ុន្មាន ខែចុងក្រោយនេះ.. ឃើញថាមន្ត្រីគ្រប់ ការិយាល័យទាំងអស់ ពោរពេញទៅដោយសីលធម៌ .សុជីវធម៌.គុណធម៌ ជាមន្ត្រីដ៏ល្អ..បម្រើប្រជាពលរដ្ឋពិតប្រាកដ.. ហើយបាន គោរពតាមបទបញ្ជា គោរព តួនាទីភារកិច្ចការងាររបស់ខ្លួន នឹក គោរព រថ្នាក់ដឹកនាំខេត្ត..បានល្អប្រសើរ៕