ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និងក្រុមការងារចុះសួរសុខទុក្ខកម្មការិនីសម្រាលកូននឹងនាំយក អំណោយ.. សម្ដេចតេជោ ជូនដល់…
(ខេត្តកំពង់ឆ្នាំង)÷ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងភរិយា រួមជាមួយអភិបាលរងខេត្ត និងលោក វ៉ន ស៊ីផា អភិបាលស្រុក អភិបាលស្រុកកំពង់ត្រឡាច និង លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បាននាំយកថវិកាចំនួន ៥លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកម្មការិនីឈ្មោះ ជា ធារី អាយុ៣២ឆ្នាំ រស់នៅភូមិកំពង៉ក្ដារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលសម្រាលបានកូនភ្លោះ២នាក់ នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ និង លោក ជំទាវ ជា ភរិយា ព្រមទាំងក្រុមការងារក៏បានឧបត្ថម្ភថវិកាដល់អ្នកជំងឺផ្សេងទៀត និងស្ត្រីសម្រាលកូននៅអគារជាមួយគ្នា រួមទាំងសាច់ញាតិដែលមកមើលថែអ្នកជំងឺ ព្រមទាំងឧបត្ថម្ភថវិកាជូនបុគ្គលិកមន្ទីរពេទ្យផងដែរ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសូមគោរពជូនពរសម្ដេច សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា សកម្មភាពរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករកម្មការិនី ជាពិសេសកម្មការិនីដែលសម្រាលកូន៕