របាយការណ៍ថ្មី ពិត លឿន គ្រប់ទីកន្លែង

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយអន្តរាគមន៍ឱ្យពលរដ្ឋ115 គ្រួសារមានទឹកបូមដាក់ស្រែផងទៀន

27

ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំងមេត្តាជួយអន្តរាគមន៍ឱ្យពលរដ្ឋ115 គ្រួសារមានទឹកបូមដាក់ស្រែផងទៀន

(ខេត្តកំពង់ឆ្នាំង)÷នៅព្រឹកថ្ងៃពុធទី 31 ខែឧសភា ឆ្នាំ 2023ប្រជាពលរដ្ឋ 115 គ្រួសារបានលើកឡើងថាលោកប្រធានសហគមន៍ឈ្មោះ ជួន ផង់មានសិទ្ធិមានអំណាចនិងបក្សពួកពីរនាក់ទៀតនាំគ្នាទន្ទ្រានឆ្ការដីព្រៃក្នុងដែនសហគមន៍ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែលសហគមន៍គ្រប់គ្រងនោះទេ?បែរទៅឃាត់ពលរដ្ឋនិងបិទទឹកថាពួកគាត់បូមលិចដំណាំរបស់ពួកគាត់ប៉ុន្តែក្រុមរបស់លោកជួនផង់កំពុងឆ្កាព្រៃទន្ទ្រានក្នុងសហគមន៍បានរលូនអាជ្ញាធរឃុំស្រុករាយការណ៍ទៅឲ្យជំនាញណាមួយមកហាមឃាត់នោះឡើយបែរជាស្រងំស្ងាត់ស្ងៀមធ្វើមិនដឹង។

តាមប្រភពពីពលរដ្ឋរស់នៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក បានបញ្ជាក់ឱ្យអង្គភាពសារព័ត៌មានយើងដឹងថានៅវេលាម៉ោង ៩:១២នាទីត្រូវនឹងថ្ងៃពុធទី៣១ខែឧសភាឆ្នាំ 2023 នេះលោកជួនផង់មានតួនាទីជាប្រធានសហគមន៍គ្រប់គ្រងនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹកតាំងពីឆ្នាំ 2013ពុំបានកសាងអ្វីមួយឱ្យលេចធ្លោនៅក្នុងដែនសហគមន៍នោះឡើយបែរជាយករឿងជម្លោះជាមួយពលរដ្ឋទៅវិញព្រោះថាគាត់ជាប្រធានសហគមន៍មានសិទ្ធិមានអំណាចមិនអាចប្រជាពលរដ្ឋណាតវ៉ាបានឡើយរហូតមកដល់ឆ្នាំ 2022 លោកប្រធានសហគមន៍មួយរូបនេះនិងបក្សពួកទន្ទ្រានយកដីព្រៃរបស់សហគមន៍មកដាំឈូកនិងដំណាំផ្សេងៗទៀតក្នុងដែនសហគមន៍បានសម្រេច តើខុសច្បាប់ដែរឬទេ?

តាមប្រភពបន្តរបស់ពលរដ្ឋលើកឡើងថាលោកជួនផង់ជាប្រធានសហគមន៍នេសាទមានសិទ្ធិកាប់ទន្ទ្រានយកដីព្រៃក្នុងដែនសហគមន៍ទៅលក់ឱ្យឈ្មោះឡុងជាប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងស្ងួតក្រោយមកទៀតលោកជួនផង់ត្រៀមនិងទន្ទ្រានយកដីព្រៃសហគមន៍លក់បន្តបានលេចឮដល់ប្រជាពលរដ្ឋ។បានធ្វើការតវ៉ាឈ្លោះបង្កែកគ្នាយ៉ាងខ្លាំងទើបស្ងាត់ទៅវិញ។

តាមច្បាប់សហគមន៍នេសាទមានតួនាទីគ្រប់គ្រងថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្សហាមដាច់ខាតមិនឱ្យកាប់ទន្ទ្រាន ព្រៃកោងកាងលក់ដោះដូរឬជួលប្រវាស់ទៅឲ្យបុគ្គលណាផ្សេងទៀតទេ?ត្រូវមានតួនាទីថែរក្សាដីព្រៃសហគមន៍ឲ្យបានគង់វង្ស។

ពលរដ្ឋរស់នៅក្នុងភូមិស្ទឹងស្ងួតឃុំ អំពិលទឹកស្នើសុំទៅលោកដោកប៊ុនថុនប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងមេត្តាជួយដាក់កូនចៅមកត្រួតពិនិត្យទៅលើកទីតាំងដីស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន៥០ហិចតាមានការខ្វះទឹកបូមដាក់ស្រែរបស់ពួកគាត់នេះផង។

ជាពិសេសពលរដ្ឋ115 គ្រួសារស្នើសុំទៅលោកនិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទដាក់ឲ្យជំនាញចុះទៅសាវជ្រាវទៅលើដីសហគមន៍ចំនួនលើ 13.63 ហិចតាដែលសហគមន៍គ្រប់គ្រងនោះបើមិនដូច្នេះទេ
វាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលរងគ្រោះមានការខ្វះទឹកបូមដាក់ស្រែចំនួន 115 គ្រួសារនោះដែលសហគមន៍មិនគិតគូរដល់ពួកគាត់ផងគិតតែផលប្រយោជន៍ខ្លួនឯង។

ពាក់ព័ន្ធការចុះផ្សាយទៅលើប្រធានសហគមន៍រិះគន់ស្ថាបនាខាងលើនេះអង្គភាពសារព័ត៌មានយើងរង់ចាំនិងបកស្រាយគ្រប់ម៉ោងធ្វើការតាមរបបនិងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

ប្រជាពលរដ្ឋ115 គ្រួសាររស់នៅក្នុងភូមិស្ទឹងស្ងួតឃុំអំពិលទឹកមានសេចក្តីរីករាយសប្បាយចិត្តនិងសង្ឃឹមថាឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងជួយមានប្រធានការនិងដាក់អធិការកិច្ចរបស់ខេត្តនិងក្រុមការងារចុះមកត្រួតពិនិត្យទៅលើទីតាំងដីចំនួន៥០ហិចតានេះផងព្រោះមានរឿងអាស្រូវរវាងសហគមន៍និងពលរដ្ឋជាច្រើនឆ្នាំកន្លងមកហើយមិនទាន់ដោះស្រាយនោះទេ?សូមឯកឧត្តមមេត្តាជួយដល់ពួកគាត់ផង៕

ព័ត៌មានដែលអ្នកចង់ដឹង

មតិឆ្លើយតប

Your email address will not be published.