ព័ត៌មានជាតិ ប្រជាកសិករក្រីក្រចំនួន ៤៣៨គ្រួសារ នៅភូមិស្រះកែវ ឃុំមេលំ ទទួល អំណោយគ្រឿងឧបភោគបរិភោគពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចេញផ្សាយបន្ថែម ថ្ងៃទី 13 ខែ May ឆ្នាំ 2023 131 ចែករំលែក ( ខេត្តកំពង់ឆ្នាំង)÷ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យសេ្តចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រចំនួន ៤៣៨គ្រួសារ នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៥០គ.ក្រ ឃីត ១កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) មី ២កេស ត្រីខ ១យូរ ទឹកស៊ីអ៊ីវ ១យូរ កន្ទេល ១ ស្បែកជើង ១គូ និងថវិកា ២០ម៉ឺនរៀល។អញ្ជើញអមព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមមានសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវកតញ្ញូ កតវេទិតាធម៌ និងថ្លែងនូវអំណរព្រះមហាករុណាទិគុណថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត និងសូមធ្វើអភិវន្ទនកិច្ចថ្វាយព្រះពរ បវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងសូមលើកហត្ថបួងសួងគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ” សូមជួយប្រោសប្រសិទ្ធពរជ័យ និងអភិបាលរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញ្ញាណឈ្លាសវៃ ភ្លឺថ្លា ដើម្បីបំពេញព្រះរាជកិច្ច និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប។វាសនា របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។ កំពុងតែមានរាសីខ្ពស់គណៈអាជ្ញារធរគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ពួកគាត់គ្រប់កាលៈទេសៈគ្រប់ ទីកន្លែង៕ អុន ភក្តី 131 ចែករំលែក