ព័ត៌មានជាតិ ករណីម៉ូតូដឹកឈើមិនមែនជាលើកទីមួយទេ ដែល បែកកង់ ក្រឡាប់ផ្ងារជើងកិនម្ចាស់ ស្លាប់… ចេញផ្សាយបន្ថែម ថ្ងៃទី 11 ខែ Feb ឆ្នាំ 2023 45 ចែករំលែក (ខេត្តក្រចេះ)÷គួរឱ្យអនិច្ចា..ណាស់ ព្រះម្ចាស់ថ្លៃអើយ.. នៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈឆ្នាំ ២០២៣ បុរស់ម្នាក់ឈ្មោះ(ធាង ភ ក្តី )អាយុ១៨ឆ្នាំ រស់នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ហេតុតែក្រពេក មានលុយបន្តិចបន្ទួច ទៅទិញម៉ូតូ កញ្ចាស់មួយគ្រឿង ទៅរកស៊ីដឹកឈើ (កូនក្រឡឹង)ដឹកចេញពីតំបន់ព្រៃឡង់ យកទៅលក់ ត្រូវបានម៉ូតូបែកកង់ ក្រឡាប់ ផ្ងារជើងត្រូវឈើកិនពីលើស្លាប់ភ្លាមៗនៅនឹងកន្លែង។ទីតាំងកន្លែងកើតហេតុ ស្ថិតតាមដងផ្លូវក្រាលគ្រោះក្រហមភូមិត្រាំដុំ ឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។ក្រោយកើតហេតុ ត្រូវបងប្អូនអ្នកធ្វើដំណើរ និងអ្នកភូមិ បានឃើញហេតុការណ៍ក៏រាយការណ៍ជូនសមត្ថកិច្ច និងប្រាប់ទៅសាច់ញាតិ ក្រោយមកសមត្ថកិច្ច ក៏បាន ធ្វើកោសល្យវិច្ច័យហើយ បានបញ្ជូនសព ទៅឱ្យបងប្អូនសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី។សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងខេត្តក្រចេះ ជាពិសេសប្រជាពលរដ្ឋរស់ នៅស្រុកសំបូរ ស្រុកព្រែកប្រសព្វ ភាគច្រើន ប្រកបមុខរបរ រកស៊ីដឹកឈើ តាមម៉ូតូ ហើយកន្លងមកតែងតែ បន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរ ..ព្រោះពេលខ្លះដឹកឈើវែងៗ។ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ សំណូមពរទៅដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលមានសមត្ថកិច្ច ក្នុងការចុះបង្ក្រាបឈើ។ គួរតែហាមឃាត់និងទប់ស្កាត់ ការពារ កុំឲ្យមានការដឹកជញ្ជូនឈើបែបនេះ ព្រោះថា ការដឹកជញ្ជូនឈើតាមម៉ូតូនេះ វានឹងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់បងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវ និងបង្កហានិភ័យ ដល់អាយុជីវិតមនុស្ស (ទាំងខ្លួនឯងនិងអ្នកដទៃ)។ប្រភពបន្តទៀត បានបង្ហើបថា តែងតែឃើញ ក្រុមសមត្ថកិច្ច ស្លៀកពាក់ស៊ីវិល ចតរថយន្ត នៅចំណុច ផ្លូវកោង ក្នុងក្រុមហ៊ុនចំការកៅស៊ូ អង្គុយ ចាំយកលុយពីក្រុមម៉ូតូ និងរម៉ក និងគោយន្តដឹកឈើ។ ភាគច្រើនគោយន្ត ដឹកឈេីព្រៃស្រស់ៗដាក់ឡរធ្យូង ដែលពួកគេចូលទៅ កាប់ក្នុងតំបន់ព្រៃសហគមន៍ និងព្រៃឡង់ និងព្រៃក្បាលចំការ ។ ការបង់លុយរបស់ក្រុមរកស៊ីដឹកឈើទាំងនោះទៅដល់សមត្ថកិច្ច (គឺមុនចូលក្នុងព្រៃត្រូវបង់លុយជាមុនសិន)។កន្លងមក កាលពីពាក់កណ្ដាលឆ្នាំ ២០២២ អង្គភាពយើងធ្លាប់ចុះផ្សាយម្ដងរួចហើយពាក់ព័ន្ធនិងក្រុមគោយន្តដឹកឈើ ព្រៃដាក់ឡធ្យូងនោះ។ការចុះផ្សាយរបស់អង្គភាពយើងនៅខ្លឹមសារទាំងអស់នេះ..យើង ចុះផ្សាយយោងលើ ប្រភព និងរូបភាព..។បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធ ព្រឹត្តិកម្មណាមួយចង់បកស្រាយបំភ្លឺ..សូមទាក់ទងមកអង្គភាពយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្ដីពីរបបច្បាប់សារព័ត៌មានកម្ពុជា៕ 45 ចែករំលែក