ល្បែងស៊ីសង សៃវៀនជល់មាន់លំដាប់កាស៊ីណូ ពេលសមត្ថកិច្ចចុះទៅបង្ក្រាប បានតែខ្យល់.ព្រោះក្រុមញៀនល្បែងដឹងខ្លួនមុន…
{ភ្នំពេញ}÷នេះជារូបភាព ពីប្រជាពលរដ្ឋ ដែលជាភរិយារបស់ស្វាមី ដែលស្វាមី កំពុងតែញៀនល្បែងជល់មាន់ ដែល ផ្ញើមកឱ្យ ពីសកម្មភាព ដែលប្តីរបស់ខ្លួនបានបើករថយន្ត យកលុយពីផ្ទះជាច្រើនពាន់ដុល្លារ ទៅលេងល្បែងជល់មាន់នៅចំណុចក្រោយបុរី មួយកន្លែង.. នៅជិតសាលាកូរ៉េ ផ្លូវវាមានឈ្នះឈ្នះ ដែលផ្ញើមកឲ្យអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងចុះផ្សាយ។
មានប្រជាពលរដ្ឋសំណូមពរឲ្យ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសសំណូមពរឲ្យ ឯកឧត្តម ស ថេត អគ្គស្នងការ រង និងជាស្នងការរាជធានីភ្នំពេញ មេត្តាចាត់ឱ្យមន្ត្រីកម្លាំងជំនាញចុះបង្ក្រាបផងទាន..!!។
ជាក់ស្ដែងឆ្លើយតបនិងសារព័ត៌មានចុះផ្សាយ និងប្រជាពលរដ្ឋរាយការណ៍ គឺនៅ នៅថ្ងែទី ១៥ ខែ កញ្ញា ឆ្នាំ២០២២ ទីតាំងបើកល្បែងជល់មាន់លំដាប់កាសសុីណូដែលស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ហៅផ្លូវ(វិមានឈ្នះឈ្នះ )ក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅរាជធានភ្នំពេញនោះត្រូវ លោក ធឹម សំអាន ដែលជាអភិបាលខណ្ឌព្រែកព្នៅ បានបញ្ចាអោយរកំលាំងនិងចាប់តាំងអោយលោកអភិបាលរង ជា វិរះ និងលោកចៅសង្កាត់រួមទាំងសមត្ថកិច្ចអធិការខណ្ឌព្រែកព្នៅបានចុះបង្គ្រាបទីតាំងសៃវៀនជល់មាន់នោះភ្លាម។
ជាក់ស្តែងការចុះបង្គ្រាបនេះសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ ក៍មិនឃើញមានការបើកដំណើរការលេងនោះទេ ដោយក្រុមទាំងអស់នោះដឹងខ្លួនមុន នាំគ្នារើអីវ៉ាន់ចេញអស់។
ទើបសមត្ថកិច្ច បានទំនាក់ទំនងទៅរកម្ចាស់ដីទីតាំងខាងលើ ដើម្បីធ្វើការសួរនាំ និងណែនាំ ហាមប្រាណដាច់ខាត មិនអោយមានការជួលដីទៅអោយក្រុមឈ្មួញបើកល្បែងសុីសងបន្តទៀតនោះទេ .. បើកម្ចាស់ទីតាំងខាងលើនេះមិនគោរពកិច្ចសន្យាការណែនាំតាមអាជ្ញាធរទេ សមត្ថកិច្ច និងធ្វើការតាមផ្លូវច្បាប់..។
ចំពោះម្ចាស់ទីតាំងវិញក៍បានយល់ព្រម និងឯភាពតាមការណែនាំរបស់អាជ្ញាធរ ដែលហើយក៍បានសន្យាចំពោះមុខអាជ្ញាធរថា បើខ្លួននៅតែបន្តជួលអោយក្រុមឈ្មួញបើកល្បែងសុីសងទៀត គាត់និងព្រមទទួលតាមផ្លូវច្បាប់។
ក្នុងករណីនេះមហាជនបានលើកឡើងថា សង្ស័យក្រុមញៀនល្បែងដឹងខ្លួនមុនដោយមានការរាយការណ៍ផ្ទៃក្នុង ពីបុគ្គលមួយចំនួនតូចដែលទទួលលុយពីក្រុមញៀនល្បែង ក្នុងខណ្ឌព្រែកព្នៅ។
តែមហាជនខ្លះក៏សូមកោតសរសើរ ដល់ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ដែលប្រឹងប្រែងយកចិត្តទុកដាក់..គ្រាន់តែទទួលព័ត៌មានភ្លាម ចាត់ឱ្យមន្ត្រីរបស់ខ្លួន ចុះទៅភ្លាម. ក្នុងកិច្ចការងារ ការបង្ក្រាប ល្បែងស៊ីសង សៃវៀនជល់មាន់ ខាងលើនេះ៕