ព័ត៌មានជាតិ ការកាប់បំផ្លាញព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមានៅតែបន្តមាន ខណៈសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបមិនទាន់ពេលវេលា.. ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Jun ឆ្នាំ 2022 138 ចែករំលែក {មណ្ឌលគិរី}÷សេចក្តីរាយការណ៍ ពី ពលរដ្ឋថា មានលឺសំឡេង រណា៎យន្ត លឺបំពងពេញព្រៃ នៅចំណុច ចុះពីថ្នលជាតិ ៧៦A ប្រហែល៥០០ម៉ែត្រ ដែលមានលេខ និយាមការ ដូចក្នុងរូបថត ហេីយពួកគាត់ បានរាយការណ៍ ជូនដល់អង្គភាពសារព័ត៌មានយើង ហេីយក្រុមការងារយេីង បានចុះទៅដល់ថតយករូបភាព ឃើញដូចអ្វីដែលពលរដ្ឋរាយការណ៍ពិតប្រាកដមែន..។តើលោកម្លាំងអាវុធហត្ថផ្ទៃប្រទេស ប្រចាំការនៅក្នុងខេត្តមណ្ឌលគីរី និងមន្ត្រីបរិស្ថាន ដែនជម្រកសត្វព្រៃកែវសុីមា ដែលមាន លោក ហាន សុខន ជាប្រធានស្នាក់ការ និងកម្លាំងពាក់ព័ន្ធផ្សេងទៀត ដែលឈរជើងនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា តើមានបានទទួលការអនុវត្តការណែនាំ នឹងទទួល បទបញ្ជាពីថ្នាក់លើ ដើម្បីបំពេញតួនាទី ភារកិច្ចកាតព្វកិច្ច ខ្លួនជាមន្ត្រី ដែលស៊ីប្រាក់ខែរដ្ឋ ដែលរាស្ត្របង់ពន្ធជូនរដ្ឋនោះដែរឬទេ???។ជាក់ស្តែង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារសារព័ត៌មានយើងបានចុះថតយករូបភាព ដើមឈើរ មួយដើមយ៉ាងធំ នឹងមានលេខ យាមការ ដូចក្នុងរូបថតនោះ។ជាចុងក្រោយ អ្នកសារព័ត៌មាននិងអង្គការ សង្គមសុីវិល និងអ្នកស្រលាញ់ធនធានធម្មជាតិនិងពលរដ្ឋស្លូតត្រង់ សូមសំណូមពរ ទៅដល់ ថ្នាក់ដឹកនាំ មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ ចំពោះមន្ត្រី ដែលឈរជេីង នៅទីតាំង ខាងលេី ដែលមាន លោក ហាន សុខន ជាប្រធានដែនជម្រកការពារសត្វព្រៃ ស្រុកកែវសីមា តើមានអ្វីជួបការលំបាកខ្លះ?? ទេីប បង្ក្រាបក្រុមឈ្មួញទាំងអស់នេះមិនបាន.??។គួរឲ្យសោកស្ដាយជាទីបំផុតករណីខាងលេីនេះ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានយេីង ព្យាយាមចុចទូរស័ព្ទ ទៅលោក ហាន សុខន ហៅក្រៅ ឈ្មោះ(ថា) ជាប្រធានស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ច្រើនដង តែមិនចូល។សម្រាប់ព័ត៌មានមួយនេះ បើអស់លោកមន្ត្រីជំនាញពាក់ព័ន្ធបានឃើញហេីយ នឹងចុះទៅអនុវត្ត និងបង្ក្រាប សង្ឃឹមថា អស់លោក នឹងហៅអ្នកសារព័ត៌មានដើម្បី ទៅថតផ្តិតយករូបភាពផ្សព្វផ្សាយ អំពីស្នាដៃរបស់លោក ដែលទទួលខុសត្រូវនៅក្នុងដែនជម្រកសត្វព្រៃកែវសីមាជាមិនខាន។ចំណែកលោក កែវ សុភ័ក្ត្រប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានប្រាប់ អង្គភាពសារព័ត៌មាន យេីងតាមទូរស័ព្ទ នៅល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ថាលោកមិនទាន់បានដឹងទេ។ហើយលោកបន្តទៀតថា ចាំសួទៅ មេ ដែន សិន ហេីយសូមអរគុណ អ្នក សារព័ត៌មាន ដែលផ្ដល់ព័ត៌មានឲ្យ ចាំឱ្យ មេដែន ជម្រកសត្វព្រៃ កែវសីមា លោក ហាន សុខន ចុះទៅត្រួតពិនិត្យមើល។ ហើយលោកបញ្ជាក់ទៀតថា កន្លងមកកម្លាំងបរិស្ថានខេត្តមណ្ឌលគិរី តែងតែចុះបង្ក្រាបបានជារើយៗ និងតែងតែណែនាំដល់ពលរដ្ឋឱ្យយល់អំពីច្បាប់ ការកាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងកន្លែងផ្សេងៗទៀត។អង្គភាពសារព័ត៌មានយើងខ្ញុំចុះផ្សាយក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះមិនមានបំណង ជាន់ពន្លិចឬមួយបង្កាច់ដល់មន្ត្រីសាធារណៈ របស់រដ្ឋ ឬ បុគ្គលម្នាក់ណាឡើយ។បើអស់លោកមន្ត្រីពាក់ព័ន្ធទាំងអស់ កើតទុក្ខមិនសុខចិត្ត ចង់បកស្រាយបំភ្លឺ អំពីការលើកឡើងខាងលើនេះ នឹងចង់បញ្ជាក់ ពីភាពស្អាតស្អំ របស់ខ្លួន ពាក់ព័ន្ធ និងតួនាទី ភារកិច្ច ក្នុងការទទួលបន្ទុកការពារព្រៃដែនជម្រកសត្វព្រៃកែវសីមា ខាងលើនេះ សូមទាក់ទងមកអង្គភាពសារព័ត៌មានយើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្ដីពីច្បាប់របបសាទព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕នៅមានត… 138 ចែករំលែក