តើជាការពិតដែរឬទេ.?លោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ បច្ចុប្បន្នបានយកតួរនាទីជាមន្ត្រីនគរបាល បើកដៃកាងឲ្យមានបទល្មើសព្រៃឈើ និងកាងសកម្មភាពគ្រឿងចក្រឈូសឆាយ ហ៊ុំព័ទ្ធ ទន្ទ្រានកាន់កាប់ដីព្រៃតំបន់ការពាររបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ.!
(ខេត្តព្រះវិហារ) សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបាន ដោយឡែកលោកមេប៉ុស្តិ៍នគរបាលឃុំពោធិ៍ បានចាត់ទុកអ្នកសារព័ត៌មានគឺជាឆ្អឹងទទឹង(ក)។ក្រុមអ្នកសាព័ត៏មានចំនួន៣នាក់ មកពីអង្គភាពផ្សេងគ្នាបានអំពាវនាវនិងគោរពស្នើសុំ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេស សូមគោរពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងដាក់កម្លាំងអធិការកិច្ចបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅលើលោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ ដែលគេអះអាងថា គាត់បានប្រើប្រាស់តួរនាទីរបស់ខ្លួន មករំលោភសិទ្ធិ និងគំរាមកំហែង បំបាក់ស្មារតី អ្នកសាព័ត៏មាន ក្នុងចេតនាកាងបទល្មើសសកម្មភាពដឹកឈើ ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃតំបន់ការពារ របស់រដ្ឋ និងដោះលែងត្រាក់ទ័រ ដែលឈួសឆាយដីក្នុងតំបន់អភិរក្សព្រៃគូលែនព្រហ្មទេពដែលជាដីការពារដោយព្រះរាជក្រឹត្ស។
ជាក់ស្ដែងកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៨ និង៣៥នាទីព្រឹក ក្រុមអ្នកសារព័ត៌មានក្រោយទទួលបាន ប្រភពរាយការណ៍ពីប្រជាពលរដ្ឋដែលពួកគាត់មិនមានជាប់ពាក់ពន្វ័ នឹងការឈួសឆាយដីព្រៃក្នុងតំបន់ការពារខាងលើ ពួកគាត់បានរាយការណ៍ មកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្វ័ទូរសព្វ័ ក្រោយទទួលបានសេចក្តីរាយការណ៍ ហើយនោះក្រុមអ្នកសាព័ត៏មានយើងចំនួន៣នាក់មកពីអង្គភាពផ្សេងគ្នាបានចុះទៅដល់គោលដៅ នឹងទីតាំងដីព្រៃតាមប្រភពព័ត៏មានដែលពួកគេទទួលបានពីប្រជាពលរដ្ឋ នៅវេលាម៉ោងប្រមាណ១.នឹង៤៥នាទីក្នុងគោលបំណងចុះថតផ្តិតយកសកម្មភាពគ្រឿងចក្រ ក្រុមឈ្មួញដែលបានធ្វើសកម្មឈួសឆាយដីព្រៃក្នុងតំបន់អភិរក្សព្រៃគូលែនព្រហ្មទេពដែលជាតំបន់ការពារ របស់រដ្ឋ ដើម្បីយករូបភាពមកចុះផ្សាយ ជូនដំណឹងថ្នាក់ដឹកនាំឲ្យលោកបានដឹង តែប៉ុណ្ណោះ ក្នុងន័យរិះគន់ដើម្បីស្ថាបនា។
មុនដែលក្រុមអ្នកសាព័ត៏មាន បានចុះទៅដល់ទីតាំងដីព្រៃខាងលើបានឃើញគ្រឿងចក្រ ប្រភេទត្រាក់ទ័រចំនួន២គ្រឿង ដែលកំពុងធ្វើសកម្មភាព តែ១គ្រឿងនៅពេលដែលឃើញ អ្នកសារព័ត៌មានចុះថតរូបជាកស្ដែង ម្ចាស់ត្រាក់ទ័រក៏បានបើករត់គេចចូលក្នុងព្រៃបាត់ ហើយមួយគ្រឿងទៀតនៅពេលដែលឃើញក្រុមអ្នកសាព័ត៏មាន ម្ចាស់ត្រាក់ទ័របានឈប់។
ក្នុងនាមអ្នកសាព័ត៏មានប្រកបដោយក្រមសីលធម៏វិជ្ជាជីវះមុន និងធ្វើការចុះផ្សាយយើងតែងតែសួរនាំសំភាសម្ចាស់សាមី ដែលពាក់ពន្វ័ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីប្រមូលឯកសារយកមកធ្វើការចុះផ្សាយអោយមានភាពសុក្រឹត្យ និងយុត្តិធម៌ ។
បុរសជាម្ចាស់ត្រាក់ទ័រខាងលើដោយដឹងពីកំហុសរបស់ខ្លួនមិនបានឆ្លើយនឹងសំនួររបស់អ្នកសាព័ត៏មានយើងទេ ដោយរូបគេបំង្វែសំនួរអ្នកសាពត័មានថាចាំជួបប្រពន្ធខ្លួនសិនទើបដឹងថាដីដែលខ្លួនកំពុងឈួសឆាយនោះមានច្បាប់ឬមិនមានច្បាប់។
បុរសខាងលើអង្វរសុំកុំឲ្យអ្នកសាព័ត៏មានយើងរាយការទៅសមត្ថកិច្ចជំនាញអីរងចាំបន្តិចទៅប្រពន្ធរបស់ខ្លួនចេញពីផ្ទះមកហើយ តែមកមិនទាន់ដល់។
អ្វីដែលមិនគួរកើតឡើងក្រោយការរងចាំប្រពន្ធបុរសខាងលើយកឯងសារមកបែជាមានវត្តនាមលោក ផុត ដារា នាយប៉ុស្តិរដ្ឋបាលឃុំពោធិ៍ នឹងបក្សពួក១ចំនួនទៀត រួមនិងលោក ហម បាន មេឃុំពោធិ៍ផងដែរនោះ បានចុះទៅដល់ទីតាំងដីព្រៃខាងលើហើយអ្វីដែល ក្រុមអ្នកសាព័ត៏មានមានការសោកស្តាយនូវរាល់ទង្វើររបស់លោក ផុត ដារា ដែលមានតួរនាទីមន្ត្រីនគរបាលយុត្តិធម៏ ហើយមានតួរនាទីជាមេប៉ុស្តិ៍ប៉ុស្តឃុំពោធិ៍ មិនបានយកតួររបស់ខ្លួន សហការជាមួយក្រុមអ្នកសាព័ត៌មាន បែជាយកតួរនាទីច្រងែងច្រង៉ាងមកគំរាមគំហែងបំបិតសិទ្ធិសេរីភាពអ្នកសាព័ត៌មាន ហាមប្រាមសំឡុតយកទូរសព្វ័លុបរូបភាព បំបិតភស្តុតាង ក្នុងចេតនាកាងបទល្មើសទាំងស្រុងតែម្ដង។ មិនតែប៉ុណ្ណោះ លោកនាយប៉ុស្តិ៍រូបនេះ បែជាមកឃាត់និងនាំខ្លួនក្រុមអ្នកសាព័ត៌មានទៅសួរនាំនៅក្នុងប៉ុស្តិ៍រដ្ឋបាលរបស់ខ្លួនទៅវិញ។ មិនតែប៉ុណ្ណោះលោក ផុត ដារា បែជាប៊ូចមាត់បកដៃ ឲ្យក្រុមបក្សពួកឈ្មួញយកលេះប្រជាពលរដ្ឋដាក់មុខ ដែលឈូសឆាយទន្ទ្រានហ៊ុំព័ទ្ធដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នាំគ្នាទិញស្រាយកមកផឹកក្នុងប៉ុស្តរបស់ខ្លួនស្រវឹង បើកដៃឲ្យម្ចាស់ត្រាក់ទ័ររួមនឹងបក្សពួកជេរប្រមាថមកលើក្រុមអ្នកសាព័ត៏មាន បង្កើតភាពអណាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដែលកំពុងអនុវត្តច្បាប់។
រាល់ទង្វើរដ៏ស្មោកគ្រោករបស់លោក ផុត ដារា នេះក្រុមអ្នកសាព័ត៏មាន សូម
ទទួចដោយគោរពស្នើសុំឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាពិសេស សូមគោរពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងដាក់កម្លាំងអធិការកិច្ចបើកការស៊ើបអង្កេតលើលោក ផុត ដារា នាយប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដែលបានប្រើប្រាស់តួរនាទីរបស់ខ្លួន ជាមេប៉ុស្តឃុំពោធិ៍ម្នាក់នេះផងទានប្រុសថា តើរាល់ទង្វើរបុគ្គលរូបនេះ រៀបចំធ្វើទុកបុកម្និញមកលើក្រុមអ្នកសាព័ត៌មាន
ក្នុងគោលបំណងបំបាក់ស្មារតី ក្រុមអ្នកសាព័ត៌មាន ដើម្បីជាលេស ដោះលែងគ្រឿងចក្រដើម្បីតែផលប្រយោជន បុគ្គលឬក៏បក្សពួករបស់ខ្លួនប៉ុណ្ណោះ។
សូមបញ្ជាក់ថា នេះមិនមែនតែមួយករណីនោះទេ កន្លងទៅថ្មីៗនេះអ្នកសារព័ត៌មាន ១រូបផ្សេងទៀត បានថតរូបភាពគោយន្តកន្ត្រៃដឹកឈើជាក់់ស្ដែង ហើយខណៈអ្នកព័ត៌មានកំពុងជិះម៉ូតូត្រឡប់មកផ្ទះវិញ ក៏ត្រូវមេប៉ុស្តិ៍រូបនេះបានឃាតយកទៅសួរនាំ និងឆែកឯកសារ(កាតនិងបេសកកម្ម) ដោយយកលេសថា មានប្រជាពលរដ្ឋប្ដឹងពីបទជំរិតទារប្រាក់ លុះមិនមានភស្តុតាងគ្រប់គ្រាន់ ក៏និយាយថាឃាត់ច្រឡំទៅវិញ៕នៅមានត…