ព័ត៌មានជាតិ ឈ្មួញឈើសម្រុកដឹកឈើគ្រប់ប្រភេទ ចេញពីឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ មិនខ្លាច អាវុធហត្ថស្នាក់ការ ៧០៦ នឹងលោក បួ៊យ រតនា នាយផ្នែករដ្ឋបាលព្រៃឈើឡើយ….. ចេញផ្សាយបន្ថែម ថ្ងៃទី 20 ខែ Mar ឆ្នាំ 2022 121 ចែករំលែក {ខេត្តក្រចេះ}÷ ក្រុមរកស៊ីដឹកឈេី តាមរថយន្តកែច្នៃ តាមរថយន្តសាំយ៉ុង តាមគោយន្តកែច្នៃ និងតាមរថយន្តទំនើបៗតាមរម៉កម៉ូតូ ក្នុងមួយថ្ងៃៗ ដឹកចាប់ពី បី ជេីង ទៅប្រាំ ជេីង ក្នុងមួយថ្ងៃ ប្រភេទឈេីសុក្រម ឃ្លុំ មុខចាប់ពី៤០ ដល់មុខ៦០. ដឹកចេញ ពីឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ខ្លះដឹកតាមផ្លូវ ជួរដងមាត់ទន្លេ ខ្លះទៀត ដឹកឆ្លងកាត់ ក្រុមហ៊ុនចំការកៅស៊ូ ខ្លះឆ្លងកាត់ភូមិប្រាំដុំ សង្កាត់វឌ្ឍនៈ យកទៅទីរួមខេត្តក្រចេះ និងឆ្លងទៅស្រុកឆ្លូង .. ខ្លះទៀត បន្ត ឆ្លងកាត់ស្រុកព្រែកប្រសព្វ និងបន្ត ទៅ ខេត្តកំពង់ចាម ។ជាក់ស្ដែងនៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ឈ្មួញឈើជេីងខ្លាំង តាំងខ្លួនជាក្មួយអភិបាលខេត្ត បានយករថយន្តសាំយ៉ុងកែកន្ទុយក្រោយ ចំនួនគ្រឿង មកដឹកឈើ ចេញពីចំណុចភូមិកំភ្លុក ឃុំកំពង់ចាម ស្រុកសំបូរ ហើយបុគ្គលម្នាក់នេះ បាននិយាយថា ដឹកឲ្យចៅហ្វាយស្រុក ព្រែកប្រសព្វយកទៅធ្វើផ្ទះ តែមិនបានបង្ហាញឯកសារអ្វីមួយដល់ក្រុមអ្នកសារព័ត៌មានយើងទេ។មហាជនដាក់សំណួរសួរថា តើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ក្នុងខេត្តក្រចេះ ជាពិសេសកម្លាំងអាវុធហត្ថស្នាក់ការ៧០៦ នឹងលោក បួ៊យ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុកផ្នែកខាងលិចទន្លេ គឺ ទទួលបន្ទុក ស្រុកសំបូរ និង ស្រុកព្រែកប្រសព្វ កំពុងធ្វើអ្វីសព្វថ្ងៃ ហេតុអ្វីមិនចុះបង្ក្រាប់?? ហេតុអ្វីបានជាបណ្តែត បណ្ដោយ អោយក្រុមឈ្មួញទាំងអស់នេះ ដឹកជញ្ជូនឈើ ជារៀងរាល់យប់ រាល់ថ្ងៃ បានតាមចិត្តដូច្នេះ??? ឬមួយទទួលបានសំណែន ស៊ីសំណូក សូកប៉ាន់ បាត់ហើយទេដឹង???។ហើយបើតាមសង្កេតមើលនៅតាមដងផ្លូវ ឃើញថា មានកម្លាំងសមត្ថកិច្ចចម្រុះ ជាច្រើនស្ថាប័ន បានដាក់រថយន្តតាមដងផ្លូវ នៅក្នុងមូលដ្ឋានខាងលើ ជាច្រើននាក់ ក៏ប៉ុន្តែ ការបង្ក្រាប គ្មានសោះ។ហើយប៉ុន្មានថ្ងៃកន្លងមក មានសេចក្តីរាយការណ៍ ពីពលរដ្ឋថា មានបទល្មើស ដឹក ជញ្ជូនឈើ ហេីយក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះមកមូលដ្ឋាន ដើម្បីបន្តផ្តិតយករូបភាព ផលិតព័ត៌មានផ្សព្វផ្សាយជូនដំណឹងទៅដល់ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បែរជាអភិបាលរងស្រុកម្នាក់ ដឹកនាំកម្លាំងចម្រុះ មកឆែកបេសកកម្ម ឆែកកាត ទៅលេីអ្នកសារព័ត៌មាន និង ដេញអ្នកសារព័ត៌មាន ឲ្យចេញ ពីដងផ្លូវ ក្រោយមក គេ ឃើញមានរថយន្តដឹកបទល្មើស ដឹកឈើចេញព្រោងព្រាត។តើ.. ករណីទាំងអស់នេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះមានបានទទួលដឹងដែរឬទេ??។-តើលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និង នេសាទ ដែលរងអាម៉ាស់ ពីការស្ដីបន្ទោសពី សម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ (រឿងមិនសហការជាមួយរដ្ឋមន្ត្រីផ្សេងៗ) បណ្តែក បណ្ដោយ ឱ្យកូនចៅមិនយកចិត្តទុកដាក់ការងារ បានជា លោក បួ៊យ រតនា បានចិត្តមិនយកចិត្ត ទុកដាក់ក្នុងការងារ តួនាទី ភារកិច្ចរបស់ខ្លួន មិនចុះបង្ក្រាប បទល្មើសឡើយសោះនោះ។ប៉ុន្មានថ្ងៃនេះ ក្រុមការងារអ្នកសារព័ត៌មានយេីងជាច្រេីនអង្គភាព បានចុះបំពេញ បេសកកម្ម បុព្វហេតុសារព័ត៌មាន អាជីព ក្រោមសីលធម៌ វិជ្ជាជីវៈ រយៈពេលមួយសប្ដាហ៍នេះ ឃើញថា បានថតផ្តិត ប្រមូលយករូបភាព បានច្រើន នៅក្នុងមូលដ្ឋានស្រុកសំបូរ និងស្រុកព្រែកប្រសព្វ។ទោះជាយ៉ាងណា លោក ប៊ូយ រតនា នៅតែព្រងើយ កន្តើយ មិនចាត់ចែង កម្លាំងរបស់ខ្លួនដើម្បីចុះល្បាត ពួនស្ទាក់ ឬ បង្ក្រាប ក្រុមរកស៊ីបទល្មើសដឹកជញ្ជូនឈើនៅក្នុងដែនដីរបស់ខ្លួនដ៏ដែល។សោកស្តាយខ្លាំងណាស់ចំពោះព័ត៌មានមួយនេះ នៅព្រឹកថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២ នេះ អង្គភាពសារព័ត៌មាន យើងខ្ញុំ មិនអាចសុំការបំភ្លឺ ពី លោក បួ៊យ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ រូបនេះបានទេ ដោយទូរស័ព្ទមិនចូល។ចំណែកមន្ត្រីអាវុធហត្ថប្រចាំការនៅស្នាក់ការ៧០៦ ក្រុមការងារសារព័ត៌មានទៅដល់ស្នាក់ការនោះ ក៏ប៉ុន្តែមិនឃេីញអ្នកប្រចាំការ ហើយក្រុមការងារព្យាយាមរកលេខទូរស័ព្ទ ដើម្បីទំនាក់ទំនងសួរនាំក្នុងការងារ។អង្គភាពយើង ចុះផ្សាយព័ត៌មាននេះ ក្នុងគោលបំណងរិះគន់ដើម្បីស្ថាបនា តែប៉ុណ្ណោះ ..មិនមានចេតនាមួលបង្កាច់ ជំនាញ ឬ បុគ្គលណាម្នាកើឡើយ..។អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំង ពីសង្គម ទទួលដំណឹងពីថ្នាក់ជាតិ ផ្សព្វផ្សាយជាដំណឹង ជូនដល់ពលរដ្ឋ តាមមូលដ្ឋាន។ទទួលដំណឹង ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងរាយការណ៍ ផ្សព្វផ្សាយព័ត៌មាន ជូនដល់ថ្នាក់ជាតិ ដល់ថ្នាក់ដឹកនាំ ឲ្យ លោកបានដឹង និង ចូលរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ជាតិ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលជា រាជរដ្ឋាភិបាលស្របច្បាប់ ទទួលបានសន្តិភាព ស្ថេរភាពនយោបាយល្អ ជូនដល់ពលរដ្ឋ។បច្ចុប្បន្ន បើតាមសង្កេតមើលទៅឃើញថា មន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួនតូច ហាក់បីដូចព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ក្នុងកិច្ចការការងារតួនាទីភារកិច្ច របស់ខ្លួន ដែលថ្នាក់ដឹកនាំកំពូលៗ ដាក់ឲ្យនោះទេ។សូមបញ្ជាក់ផងដែរថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើជាច្រើននាក់ ណាស់ អង្គភាពសារព័ត៌មានយើង មិនទម្លាយឈ្មោះទេ ទុកទម្លាយឈ្មោះនៅពេលក្រោយ។ថ្មីៗនេះ សម្ដេច ក្រឡាហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងអង្គប្រជុំ សន្តិបាតបូកសរុបការងារ ឆ្នាំ២០២១~២០២២ បានលើកឡើង ដាក់ចំៗ ចំពោះមន្ត្រីថ្នាក់មូលដ្ឋាន ថ្នាក់ឃុំ, ថ្នាក់ស្រុក, ថ្នាក់ខេត្ត, ត្រូវតែប្រឹងប្រែង យកចិត្តទុកដាក់ ដោះស្រាយ រាល់បញ្ហា កើតឡើង នៅក្នុងមូលដ្ឋាន។សង្ឃឹមថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ នៅ ក្នុង ស្រុកសំបូរ ខេត្តក្រចេះ ជាពិសេស លោក ប៊ូយ រតនា ប្រធានផ្នែករដ្ឋបាលព្រៃឈើ ទទួលបន្ទុក ប៉ែកខាងលិចទន្លេ លោក នឹង បង្កើតស្នាដៃ …បញ្ចេញកម្លាំង..ចុះបង្ក្រាបបទល្មើសព្រៃឈើ..ជាមិនខាន។សូមបញ្ជាក់ បេីអស់លោកមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ឬ មួយ លោក ប៊ូយ រតនា ប្រតិកម្មណាមួយ ចង់បកស្រាយបំភ្លឺ ពាក់ព័ន្ធ នឹង ការចុះផ្សាយ សូមទាក់ទង លេខទូរស័ព្ទ ខាងលើ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជា៕សូមរង់ចាំតាមដានទស្សនាព័ត៌មានបន្តទៀត… 121 ចែករំលែក