សម្ដេច ក្រឡា ហោមសខេងណែនាំឱ្យពិនិត្យឡើង វិញចំ ពោះ ការតម្លើង ឋាន ន្តរស័ក្តិជូនមន្ដ្រីនគ របា លជាតិ….
សម្ដេចក្រឡាហោម បានណែនាំឱ្យពិនិត្យតាំងពី អនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងការរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយត្រូវចាត់បញ្ជូលឱ្យពួកគាត់ទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យពិនិត្យបន្ថែមទៀត ចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផែនការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាលជាតិ ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំងកូនចៅប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា