ព័ត៌មានជាតិ សម្ដេចតេជោ ហ៊ុន សែន ត្រៀមនឹងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង.. ចេញផ្សាយបន្ថែម ថ្ងៃទី 12 ខែ Dec ឆ្នាំ 2021 60 ចែករំលែក កណ្តាល៖ តាមការគ្រោងទុក នៅថ្ងៃទី០៩ ខែឆ្នូ ឆ្នាំ២០២១ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។នេះបើតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ ក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៦ឆ្នូម្សិលមិញនេះ។គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី២.៦០០ហិកតា និងវិនិយោគទឹកប្រាក់ ១.៥០០លានដុល្លារ ដោយក្រុមហ៊ុន OCIC រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណជាង៣០%ហើយ៕ 60 ចែករំលែក