ព័ត៌មានជាតិ ពិតជាខ្លាំងមែនKTV«វិមានសួគ៌» នៅស្រុកខ្សាច់កណ្តាលហ៊ានបើកដំណើរការឱ្យភ្ញៀវចូលច្រៀងទោះបីធ្លាប់មានកិច្ចសន្យា!.. ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Oct ឆ្នាំ 2021 121 ចែករំលែក (ខេត្តកណ្ដាល)៖ភោជនីយដ្ឋាន”KTV”និងផ្ទះសំណាក់«វិមានសួគ៌» ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ចាប់បើកឡើងវិញហើយ ក្រោយសមត្ថកិច្ចចុះបង្រាបនិងធ្វើកិច្ចសន្យាមិនទាន់បានមួយផ្សែងបារីផង។ ព្រោះទីនោះជាកន្លែងឋានសួគ៌ សម្រាប់បុរសៗ និងប្ដីគេ ជាពិសេសអ្នកមានលុយតែម្ដង។សូមជម្រាបថា”ភោជនីយដ្ឋាន”KTV”និងផ្ទះសំណាក់«វិមានសួគ៌»ជាទីតាំងតែមួយ.អគារតែមួយ.ធ្វើអាជីវកម្មឡូកឡំគ្នា។ដែលអាចប្រព្រឹត្តទៅ យ៉ាងគគ្រឹកគគ្រេងបំផុត ក្នុងពេលហាមឃាត់និងផ្ទុះជំងឺកូវីដ១៩ តើរកឯណាបាន កន្លែងសប្បាយនិងមានសុវត្ថិភាពបែបនេះ?។“KTV«វិមានសួគ៌» អាចបើកដំណើរបានស្របពេលដែល”KTV”ក្លឹបកម្សាន្ត”តន្ត្រីនានាទូទាំងប្រទេស បិទលែងឱ្យដំណើរការ ។តាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ហើយទីតាំង”ភោជនីយដ្ឋាន”ផ្ទះសំណាក់”KTV«វិមានសួគ៌»មួយនេះ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ឆ្ងាយពីផ្ទះពលរដ្ឋ ពោលគឺស្ងាត់ល្អ ជាឋានសួគ៌ដ៏ប្រសើសម្រាប់បុរសៗ ដែលមានលុយចាយ។គេមិនដឹងថា៖ថៅកែ”ភោជនីយដ្ឋាន”ផ្ទះសំណាក់”KTV«វិមានសួគ៌»មានខ្នងបង្អែកធំប៉ុណ្ណានោះទេ។គ្រាន់តែគេឃើញ”KTV«វិមានសួគ៌» ហ៊ានបើកអាជីវកម្មរាល់ថ្ងៃ ដោយប្រឆាំងនិងបទបញ្ជារាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទៀតផង។ពោលគឺបើកដំណើរការខួបប្រាំងខួបវស្សាគ្មានឈប់ឈរទេ ជាហេតុនាំឱ្យថៅ”KTV«វិមានសួគ៌» អាចរកប្រាក់ចំណេញ បានរាប់ម៉ឺនដុល្លារក្នុង១ខែៗ។ខណៈKTVដ៏ទៃទៀតនៅទូទាំងប្រទេស ត្រូវបានបិទទ្វារផ្អាកដំណើរការ។ជាក់ស្ដែង៖ នៅរសៀលថ្ងៃទី២៣.១០.២០២១”KTV«វិមានសួគ៌» កំពុងបើកដំណើរការឱ្យភ្ញៀវចូលច្រៀងរាំ.ហ៊ោរ.កញ្ច្រៀវ.ឱបថើបនារីៗ យ៉ាងទ្រហឹងអឺងកងពេញបន្ទប់ ដោយមិនខ្លាចញញើត និងបទបញ្ជាថ្នាក់ជាតិសោះឡើយ ។ជាមួយគ្នានោះ ក្រុមសន្តិសុខប្រចាំនៅ”KTV«វិមានសួគ៌» បានអះអាងថា៖”KTV«វិមានសួគ៌» ដែលខ្លួនមើលខុសត្រូវ បើកដំណើរការរហូតហ្នឹង ។ គឺបិទនៅពេលសមត្ថកិច្ច ចុះមកពិនិត្យធ្វើកិច្ចសន្យាប៉ុណ្ណោះ បន្ទាប់ពីសមត្ថកិច្ចចេញទៅវិញ”KTV«វិមានសួគ៌»បើកដំណើរការជាធម្មតាដដែល។ដោយឡែកក្រុមអ្នកគួកជេរដី អ្នកមានលុយកាក់ ដែលតែងតែចូលច្រៀងនៅ”KTV«វិមានសួគ៌»បានលើកឡើងថា៖”KTV«វិមានសួគ៌»ពិតជាអស្ចារ្យខ្លាំងណាស់ អេមតែម្ដង។ព្រោះមានស្រីៗ ស្អាតៗ ក្មេងៗ ចាំបម្រើភ្ញៀវយ៉ាងល្អ ដោយចាក់ស្រាកំដរ ហើយមិនខ្មាស់អៀន ។ដោយអោយពួកគេ ដែលជាភ្ញៀវ អាច ឱបថើប លូកស្ទាប តាមចិត្តតាមតម្រូវការ។ជាងនេះទៅទៀត នៅពេលភ្ញៀវចង់រួមដំណេក គ្រាន់តែខ្សឹបប្រាប់តែមេការ ទៅគឺជាការស្រេច។ក្នុងនោះបើភ្ញៀវ ផឹកស៊ីស្រវឹង ហើយត្រូវរ៉ូវគ្នា ជាមួយនារីៗជាដៃគូ គឺមិនបាច់ទៅរកផ្ទះសំណាក់ ឯណាឆ្ងាយទេ ។ព្រោះអគារ”KTV«វិមានសួគ៌»និងបន្ទប់ផ្ទះសំណាក់ វិមានសួគ៌ ជាអគារតែមួយ។ មិនចំណាយពេលបើកឡាន ទៅណាឆ្ងាយឡើយ ពោលគឺចេញពីបន្ទប់KTV ចូលបន្ទប់ផ្ទះសំណាក់ បានយ៉ាងងាយ។តែប្រយ័ត្នភ្លេចណា ? ផ្ទះសំណាក់ វិមានសួគ៌ សម្រាករយៈពេល០៣ម៉ោង តម្លៃ៥$។ខ្លះច្រៀងៗដឹកដៃគ្នា ចូលបន្ទប់ផ្ទះសំណាក់ ២ម៉ោងទើបចេញ មកច្រៀងបន្តទៀត ។ សាធារណៈជនកុំឆ្ងល់ ចំពោះសេវាកម្មនៅ”ភោជនីយដ្ឋាន”KTV”និងផ្ទះសំណាក់«វិមានសួគ៌» ទាំងគុណភាពនិងតម្លៃល្អម៉ាសេដតែម្ដង។ទីតាំងនិងសេវាកម្មល្អហើយ ប៉ុន្តែសកម្មភាពខាងលើ.សបញ្ជាក់ឱ្យឃើញថា៖ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។ ដែលកំណត់ឱ្យបិទ”KTV”ក្លឹបកម្សាន្ត”ការប្រគុំតន្ត្រី” ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះ។គឺគ្មានប្រសិទ្ធភាពទាល់តែសោះសម្រាប់”ភោជនីយដ្ឋាន”ផ្ទះសំណាក់”KTV«វិមានសួគ៌»។ព្រោះថា ចាប់តាំងពីរដ្ឋាភិបាលចេញបទបញ្ជាឱ្យបិទមក គឺ”KTV«វិមានសួគ៌»នៅតែបើករហូតដល់សព្វថ្ងៃ។មិនត្រឹមតែប៉ុណ្ណោះទេ កាលពីព្រលប់ទី២៣.០៩.២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានបញ្ជាឱ្យកម្លាំងចម្រុះ។ ចុះបិទ”KTVវិមានសួគ៌”ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ម្ដងរួចមកហើយ និងតម្រូវឱ្យម្ចាស់អាជីវកម្មមួយនេះ ។ធ្វើកិច្ចសន្យាបញ្ឈប់ការបើកKTVជាបន្ទាន់ដោយលក់ម្ហូបអាហារ ជាលក្ខណៈវេចខ្ចប់។ទោះជាយ៉ាងណាក៍ដោយ បន្ទាប់ពីចុះបិទមិនទាន់បានមួយដង្ហើមចង្រឹតផងស្រាប់តែ”KTV”វិមានសួគ៌”បើកដំណើរវិញយ៉ាងគគ្រឹកគគ្រេងលើសដើម។ករណីនេះលោក ម៉ែន សុខឃឿន អធិការស្រុកខ្សាច់កណ្ដាល បានប្រាប់គេហទំព័រ«ម្ចាស់ទន្លេមេគង្គ»នៅទី២៣ ខែតុលា ឆ្នាំ២០២១នេះថា៖”KTV«វិមានសួគ៌»លោកធ្លាប់ចុះបិទ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ម្ដងរួចមកហើយ ដោយពេលនោះមានទាំងអភិបាលរងស្រុកខ្សាច់កណ្ដាល ចូលរួមផងដែរ។ក្នុងករណីនេះលោក ម៉ែន សុខឃឿន បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលវិហារសួគ៌ ចុះពិនិត្យជាបន្ទាន់ លោកលើកឡើងថា”KTV«វិមានសួគ៌»បើនៅតែណែនាំមិនស្ដាប់ និងចាត់ការតាមនីតិវិធីមិនខានឡើយ។ចំណែកលោកប៊ុន ផេងអភិបាលស្រុកខ្សាច់កណ្ដាលគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»យើងមិនអាចសុំការបកស្រាយបានទេនៅថ្ងៃទី២៣,១០,២០២១នេះព្រោះខលមិនចូល។មហាជនក្នុងស្រុកកុំពុងតែមានការងើយឆ្ងល់ថា៖ ហេតុអ្វីបានជាម្ចាស់”KTV«វិមានសួគ៌»នៅតែផ្គើននិងអាជ្ញាធរមានសមត្ថកិច្ចចឹងព្រោះធ្លាប់មានកិច្ចសន្យាហើយ។សង្ស័យតែមានពាក់ព័ន្ធ សូកប៉ាន់អ្នកណាហើយមើលទៅបានហ៊ានបើកបែបនេះ។ដូច្នេះហើយមហាជនសូមសំណូមពរទៅលោកគង់ សោភ័ណ្ឌអភិបាលខេត្តនិងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល មេត្តាជួយចុះមើលទីតាំង”KTV«វិមានសួគ៌»នេះផងទាន៕ដោយ៖ទូច វិមាន 121 ចែករំលែក