តើរឿងនេះវាទៅជាយ៉ាងណា! និងមានយុត្តិធម៌សម្រាប់ក្រុមគ្រួសារ លោក ឃឿន ដូង អ្នក ស្រី ទឹម សុគន្ធា និង កូនស្រី ដែរឬទេ?? ខណៈលោកមេឃុំបានឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តក្រចេះ ក្នុងសាច់រឿងនេះ….. សូមពិនិត្យមើលខ្លឹមសារ និងឯកសារ រូបភាពខាងក្រោមនេះ… លោកពូ ដូង ហៅ អាដំរី លើកដៃសំពះ សុំអង្វរដោយក្ដីមេត្តាសូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមជួយដល់លោកពូដំរី ដែលកំពុងរងនូវភាពអយុត្តិធម៌រឿងដីធ្លី.!
សូមពិនិត្យមើលខ្លឹមសារ និងឯកសារ រូបភាពខាងក្រោមនេះ…
លោកពូ ដូង ហៅ អាដំរី លើកដៃសំពះ សុំអង្វរដោយក្ដីមេត្តាសូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមជួយដល់លោកពូដំរី ដែលកំពុងរងនូវភាពអយុត្តិធម៌រឿងដីធ្លី.!
26/07/2021
(ខេត្តក្រចេះ)÷លោកពូ ឃឿន ដូង ហៅ អាដំរី អតីត អ្នកស្រុកនៅរកាខ្នុរ លោកពូដូង ហៅអាដំរី ជាកូនប្រុសបង្កើតរបស់លោកយាយ ឡាំ ហ៊ឺ និងឪពុកលោកតា ពោច ទិត នៅភូមិទី២ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្នុងសម័យខ្មែរក្រហម បច្ចុប្បន្នលោកពូ កំពុងមានទុក្ខធ្ងន់ គឺរងនូវភាពអយុត្តិធម៌រឿងដីធ្លី ស្ថិតនៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោកពូ ឃឿន ដូង ហៅ អាដំរី លើដៃសំពះសូមសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមមេត្តាជាជួយអន្តរាគមន៍ និងដោះស្រាយឲ្យ ខ្ញុំបាទដោយក្ដីអនុគ្រោះផងចុះ។🙏🙏🙏
លោកពូ ឃឿន ដូង ហៅ អាដំរី មានអាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ទឹម សុគន្ធា អាយុ៥១ឆ្នាំ ព្រមទាំងកូនស្រីឈ្មោះ ឡាំ យូអ័រ អាយុ២៤ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ លោកពូមានទុក្ខធ្ងន់ ដោយបុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន ភេទប្រុស តួនាទីជាមន្ត្រីប៉ូលិសពាក់ស័ក ៤ ធ្វើការនៅប៉ូលិសព្រំដែនត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្នភូមិកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងបក្ខពួករបស់ខ្លួន ដែលអះអាងថា គាត់ហ្នឹងឈ្មោះ ឈុន វិសាល ទិញឈ្មោះ ឬស៊ីឈ្មោះ ទិត ប៊ុនថេន ជាមន្ត្រីកងរាជអាវុធហត្ថ នៅខេត្តត្បូងឃ្មុំ ជិះរថយន្តរពាក់ស្លាកលេខខេមរៈភូមិន្ទ 2.0939 រួមឈ្មោះ អ៊ុក អាត ភេទប្រុស រស់នៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានចូលមក រំលោភ បំពានឈូសឆាយភ្លេចបំផ្លាញ បង្គោលរបង វាតទីយកដីចំការ និងរុះរើប្លន់យកផ្ទះ នៅលើដីលំនៅដ្ឋាន ព្រមទាំងជេរប្រមាថ និងគំរាមសម្លាប់ទៀតផង។ ទូរស័ព្ទទំនាក់ទំនងលេខ: 097 580 8899 /031 743 3335។
សូមគោរពជូន សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ជាទីគោរពដ៏ខ្ពង់ខ្ពស់។🙏🙏🙏ជួយអន្តរាគមន៍ និងជួយរកយុត្តិធម៌។
លោកពូ ឃឿន ដូង ហៅ អាដំរី បានរៀបរាប់អំពីដំណើររឿងដោយអះអាងថា ដីរបស់ខ្ញុំបានទិញ និងបានកាន់កាប់អាស្រ័យផល តាំងពីឆ្នាំ២០១៦ មកម្លេះ។
-លុះមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានបុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន អាងអំណាចជាមន្ត្រីប៉ូលិសពាក់ស័ក ៤ និងបក្ខពួកខាងលើ បានជិះរថយន្តរពាក់ស្លាកលេខខេមរៈភូមិន្ទ 2.0939 បានយកគ្រឿងចក្រមាន អាប៊ុល ពីរគ្រឿង ត្រាក់ទ័រឈូសដីមួយគ្រឿង និងម៉ាស៊ីនត្រង់ទីន័រ មួយគ្រឿង ប្រដាប់ដោយកាំបិតនិងពូថៅ គ្រប់ដៃបានចូលមករំលោភបំពានហិង្សាដោយចេតនា ឈូសឆាយ បង្គលរបងនិងផលដំណាំរបស់ខ្ញុំ មានដើមស្វាយចន្ទី ដើមស្វាយកែវរមៀត ដើមខ្នុរ ដំណាំស្រូវ សណ្ដែក និងដំឡូងមី ព្រមទាំងជេរប្រមាថ គំរាមសម្លាប់ និងទន្ទ្រានកាន់កាប់ដីរបស់ខ្ញុំ ។ភ្លាមៗនោះខ្ញុំបាទយើងខ្ញុំទាំងអស់គ្នាបានធ្វើការប្ដឹងរាយការណ៍ផ្ទាល់មាត់ ទៅអាជ្ញាធរ ហើយក៏មានលោកអភិបាលរងស្រុកសំបូរបានដឹកនាំកម្លាំងចម្រុះចុះមកហាមឃាត់នៅថ្ងៃទី២៨ ខែមិថុនា ម្ដងរួចហើយ ។
តែលុះមកដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បុគ្គលឈ្មោះ ឡុង សុធន់ ហៅចេន បានបញ្ជាឲ្យបក្ខពួករបស់ខ្លួនមានឈ្មោះ ឈុន វិសាល និងឈ្មោះ អ៊ុន អាត បានយកគ្រឿងចក្រចូលមករំលោភឈូសឆាយម្ដងទៀត ហើយបន្តរំលោភឈូសឆាយរហូតមកដល់បច្ចុប្បន្ន ប៉ុន្តែមិនមានអ្នកចុះមកដោះស្រាយ។
លុះនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ពួកគេបន្តបំពានចូលមករុះរើប្លន់យកផ្ទះរបស់ខ្ញុំបន្ថែមទៀតនៅតែមិនមានដំណោះស្រាយនៅឡើយ។
ប្រភពពីប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ ឈុន វិសាល ជាក្មួយរបស់លោក ឡុង សុធន់ មន្ត្រីប៉ូលីសអន្តោប្រវេសន៍ ព្រំដែនត្រពាំងថ្លុង ហើយឈ្មោះ ឈុន វិសាលទិញឈ្មោះ ឬក៏ស៊ីឈ្មោះ មន្ត្រីប៉េអឹមក្នុងបញ្ជី ឈ្មោះ ទិត ប៊ុនថេន ។🙏🙏🙏