ព័ត៌មានជាតិ សេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តកំពង់ឆ្នាំង ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣នាក់ថ្មី.! ចេញផ្សាយបន្ថែម ថ្ងៃទី 15 ខែ May ឆ្នាំ 2021 74 ចែករំលែក (ខេត្តកំពង់ឆ្នាំង÷ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធ “ភូមិម៉ុងបារាំង សង្កាត់ប៉េរ និងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ” ឱ្យបានជ្រាបថា៖ ករណ៏ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣ នាក់បន្ថែម ដែលមានរាយនាមដូចខាងក្រោម៖១. ឈ្មោះ ហេ គឹមសុង ភេទប្រុស អាយុ ៦១ឆ្នាំ ជាអ្នករស់នៅភូមិម៉ុងបារាំង សង្កាត់ប្អៀរ ក្រុងកំពង់ឆ្នាំង។២. ឈ្មោះ ហោ ចាន់ស៊ី ភេទប្រុស អាយុ ៣៧ឆ្នាំ ជាអ្នកបើករថយន្តរបស់ឈ្មោះ ហុង ម៉េង រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។៣. ឈ្មោះ លន់ ទ្រី ភេទប្រុស អាយុ ៥១ឆ្នាំ ជាមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រស់នៅភូមិម៉ុងបារាំង សង្កាត់ក្អេរ ក្រុងកំពង់ឆ្នាំង។ប្រវត្តិនៃការប៉ះពាល់៖១. ឈ្មោះ ហេ គឹមសុង មានប្រវត្តិចេញ-ចូលអាហារដ្ឋានបូរីញឹកញាប់ និងបានជូនប្រពន្ធទៅលក់សំលៀកបំពាក់នៅ ផ្សារលើ ខេត្តកំពង់ឆ្នាំង (ប្រពន្ធយកសំណាកលើកទី១ លទ្ធផលអវិជ្ជមាន)។២. ឈ្មោះ ហោ ចាន់ស៊ី មានប្រវត្តិប៉ះពាល់ជាមួយឈ្មោះ ហុង ម៉េង និងបានប៉ះពាល់ជាមួយកម្មករចំនួន ១៦នាក់ នៅកសិដ្ឋាន (ចំការខ្នុរ នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌)។៣. ឈ្មោះ លន់ ទ្រី មានប្រវត្តិប៉ះពាល់ជាមួយមន្ត្រីក្នុងក្រុមទី២ នៃក្រុមចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្រុងកំពង់ឆ្នាំង និងមានប្រពន្ធជាអ្នកលក់សំលៀកបំពាក់នៅផ្សារលើ ខេត្តកំពង់ឆ្នាំង (តែផ្អាកលក់ជាង១ខែហើយ)។ អ្នកទាំងបីខាងលើមានលទ្ធផល វិជ្ជមានកូវីដ-១៩ តាមការធ្វើតេស្តរហ័ស (Rapid Test) និងបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ ៣កុំ”។ ចំពោះបងប្អូនប្រជាពលរដ្ឋ ឬមិត្តភក្តិដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងអ្នកវិជ្ជមានកូវីដ-១៩ខាងលើ ក្នុងរយៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាក ជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។ 74 ចែករំលែក