អាសូរណាស់ក្មេង!! អាជ្ញារធរស្រុក កែវសុីមា នឹងសហការីអង្គភាព(របាយការណ៍ថ្មី)នៅយកអំណោយរបស់ លោកជំទាវ បណ្ឌិត ម៉ែន នារីវុឌ្ឍី និងសប្បុរសជន នូវផ្សារកែវសីមា ទៅជួយសង្រ្គោះកុមារកំព្រា ឈ្មោះ(ហេង)ដែលមានជំងឺត្រូវការប្រាក់ទៅព្យាបាល..នឹងអាហារ..
ដោយមើលឃើញការលំបាកការវេទនាខ្លាំងពេក!! នៅព្រឹកថ្ងៃចន្ទ័ ទី០៣ ខែឧសភាឆ្នាំ២០២១ វេលាម៉ោង ៩ និង៣០នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ លោក ខឹម ចន្ទ័ផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា លោកអភិបាលរងស្រុក និងមន្រ្តីសាលាស្រុកកែវសីមា បានយកអំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារៈបន្តិចបន្តួច និងថវិកាមួយចំនួន១៥០ដូល្លា និងថវិកាសប្បុរស់ជនក្នុងផ្សារកែវសីមាខ្លះទៀត.. ទៅជូនដល់កុមារកំព្រារដែលមានជំងឺទឹកនោមប្រៃ និងខ្វះអាហារកុមានោះ ឈ្មោះ(ហេង) សព្វថ្ងៃត្រូវបានអ្នកជិតខាងចិញ្ចឹម ដោយបងស្រីគាត់ក្រលំបាកដើរសុីឈ្នូលដាំដំឡូងឲ្យគេ គ្មានលទ្ធភាពគ្រប់គ្រាន់ដើម្បីយកកុមារកំព្រា ម្ដាយត្រូវបានជាប់ពន្ធាធនាគា។
លោក ចាន់ ថន សហការីអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)ប្រចាំស្រុកកែវសុីមា បានទទួលប្រាក់ឧបត្ថមចំនួន១៥០ដូល្លារ(150$)ពីលោកជំទាវបណ្ឌិត ម៉ែន នារីវុឌ្ឍី យកមកជួយសង្រ្គោះកុមារកំព្រា ឈ្មោះ(ហេង) ភេទប្រុស អាយុ ប្រហែល២ឆ្នាំ ដែលមានជំងឺត្រូវការប្រាក់ទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ផងដែរថា÷ក្មេងកំព្រានេះ មានម្ដាយត្រូវជាប់ពន្ធនាគារ ដោយសារពាក់ព័ន្ធ នឹងគ្រឿងញៀនចំណែកលោកឪពុកបានរត់ចោលម្ដាយតាំងពីយូរមកហើយ បច្ចុប្បន្ន: ក្មេងកំព្រារូបនេះស្នាក់នៅជាមួយ អ៊ំស្រី ដែលអ៊ុំស្រីកំពុងតែមានជីវភាពខ្វះខាត និងមានកូនច្រើននៅក្នុងបន្ទុកផងដែរ។ ក្មេងសព្វថ្ងៃរស់នៅស្ថិតនៅក្នុងភូមិអូមអាម, ឃុំស្រែខ្ទុម, ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី។
នៅក្នុងឱកាសនោះ លោក ខឹម ចន្ទ័ផល ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ជំទាវ បណ្ឌិត ម៉ែន នារីវុឌ្ឍី ដែលបានឧបត្ថម្ភប្រាក់ចំនួន 150 ដូល្លារ និងសូមអគុណ! ដល់អាជីវករលក់ដូរ នូវក្នុងផ្សារស្រុកកែវសីមា ទាំងអស់ ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និង ថវិកាខ្លះ និងអរគុណ! ដល់មន្ត្រីរាជការនៅក្នុងស្រុកកែវសីមាទាំងអស់។
ដំណឹងនេះ! បើសិនបងប្អូនសប្បុរសជន សប្បុរសធម៌! ជិតឆ្ងាយ ក្នុងស្រុក និងក្រៅស្រុក! ក្នុងប្រទេស និង ក្រៅប្រទេ!! ដែលមានចិត្តបុណ្យ មេត្តា ចង់ជួយដល់ក្មេងនេះសូមមេត្តាទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ឬលេខទូរស័ព្ទ លោក ចាន់ ថន សហការីសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំប្រចាំនៅស្រុក កែវសុីមា, ខេត្ត មណ្ឌលគិរី តែម្ដង 060 526 168/ 088 6000069/ សូមអរគុណ!!