ឯកឧត្តម ស្រ៊ន សំឫទ្ធី និងសហការី ចុះសាកសួរសុខទុក្ខអាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំងនិងបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ…
កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកសម្ភារ ថវិកា ផ្តល់ជូនអាជ្ញាធរ ក្រុម គ្រូពេទ្យ កងកំលាំង និងបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយាដីខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ។
ក្នុងឱកាសនោះ ឯកឧត្តម ស្រ៊ន សំឫទ្ធី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ និងកងកំលាំង ប្រចាំការនៅមណ្ឌលចត្តាឡីស័កទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារទទួលបានលទ្ធផលល្អ។
ឯកឧត្តម ស្រ៊ន សំឫទ្ធី ក៏បានអំពាវនាវដល់បងប្អូនមកធ្វើចត្តាឡីស័ក សូមបងប្អូនថែរក្សាសុខភាព និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងវិធានការរបស់ក្រសួងសុខា
ភិបាល ជាពិសេសត្រូវអនុវត្តតាមឣនុសាន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ៣ ការពារ និង៣កុំ ឱ្យបានជាប់ជាប្រចាំ។
អំណោយដែលឯកឧត្តមស្រ៊ន សំឫទ្ធី និង សហការីឧបត្ថម្ភជូនមណ្ឌលចត្តាឡីស័ករួមមាន៖ ទឹកសុទ្ធវីតាល់ចំនួន ៤០កេស, ទឹកសុទ្ធធម្មតាចំនួន ៦០យួរ, មីម៉ាម៉ា និងមីខ្លាឃ្មុំចំនួន ៣០កេស, អង្ករចំនួន ២បេ, ទឹកត្រីចំនួន ២យួរ, ទឹកស៊ីអ៊ីវចំនួន ២យួរ, ទឹកក្រូចចំនួន ៣កេស, ម៉ាសចំនួន ២០ប្រអប់, សាប៊ូដុំចំនួន ២០ដុំ, ធុងលាងដៃចំនួន ៤ធុង និងថវិកាចំនួន ៥,៣០០,០០០រៀល។
បើតាមការឲ្យដឹងថា÷អាជ្ញាធរស្រុកសាម្គីមានជ័យ ដឹកនាំដោយលោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក លោកតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រឈមនានា នៅក្នុងមូលដ្ឋានជាពិសេស បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជាប់ឃុំខ្លួនធ្វើ ចត្តាឡីស័ក ដើម្បីព្យាបាលជំងឺ;កូវីដ-19 នេះតែម្ដង។
សូមបញ្ជាក់ផងដែរថា÷មន្ត្រីរាជការនៅក្នុងស្រុកនីមួយៗ! នៅក្នុងខេត្តនីមួយៗ! គ្រប់ទីកន្លែង! គ្រប់ខេត្តក្រុង!បច្ចុប្បន្ននេះឃើញថា÷ រវល់ការងារយ៉ាងខ្លាំង ចំពោះពីបញ្ហាសុខភាពសាធារណៈ! សុខភាពបងប្អូនប្រជាពលរដ្ឋ! ប្រតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការទប់ស្កាត់! ការពារ! ការរីករាលដាលនៃជំងឺ កូវីដ-19 ។