គួរឲ្យអាសូរខ្លាំងណាស់លោកយាយ លោកតា មានខ្ទមតូចមួយ ត្រូវអគ្គីភ័យឆាបឆេះអស់!! នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ តើឲ្យគាត់បានអ្វីហូបដើម្បីបន្តជីវិតទៀត!!!
កើតឡើងនៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកតា ម្ចាស់ផ្ទះ ឈ្មោះ ភុល ហៀង ភេទប្រុស អាយុ ៧៩ឆ្នាំ លោកយាយឈ្មោះ ណន ណំ ពីនាក់លោកយាយ លោកតា នេះ មានជីវភាពខ្វះខាតក្រខ្សត់ខ្លាំងណាស់! ដោយកូនចៅ បានទៅរកស៊ីធ្វើការនៅ ឯខេត្ត ឆ្ងាយអស់ហើយ។
ផ្ទះដែលឆេះមានបណ្ដោយ ៥ម៉ែត្រទទឹង ៤ម៉ែត្រប្រក់ស្លឹកជញ្ជាំងស្លឹកក្រាលក្តា ក្នុងនោះខូចខាតឆេះឯកសារ ស្រូវ អង្ករ សំលៀកបំពាក់ ឆេះគ្មានសល់អីបន្តិចដោយ។
តែតែសំណាងល្អលោកយាយលោកតាចេះវារត់ចេញរួចពីផ្ទះពុំមានរងរបួសទេ ។
ដំណឹងនេះសូមប្រកាសជូនដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងខេត្តកំពង់ឆ្នាំង និង សប្បុរជន សប្បុរសធម៌ ទាំងឡាយមេត្តាជួយដល់លោកតា! លោកយាយ ដោយក្តីអនុគ្រោះផង។
បើបងប្អូនសប្បុរសជន សប្បុរស់ធម៌ ទាំងឡាយចង់ជួយតាមរយៈលោកមេភូមិ, លោកមេឃុំ, ឬ លោកមេប៉ុស្តិ៍ នៅក្នុងមូលដ្ឋានផ្ទាល់ ក៏បាន ឬទៅដល់ផ្ទាល់ក៏បាន៕