យ៉ាប់ណាស់!! ក្រុមញៀនល្បែងប្រុស ស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងខណ:ពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាលេងបៀរ មិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលទប់ស្កាត់ ការពារ ការរីករាលដាលនៃជំងឺកូវីដ-19
ការប្រព្រឹត្តលេងល្បែងនៅផ្ទះឈ្មោះកែវ ស៊ីដារ៉ូ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ការឃាត់ខ្លួនក្រុមញៀនល្បែងប្រុសស្រីទាំង៤នាក់នេះធ្វើឡើ
ងកាលពីវេលាម៉ោង១៤និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែ
មេសា ឆ្នាំ២០២១ ។
ក្រុមញៀនល្បែងដែលត្រូវប៉ូលីសឃាត់ខ្លួននេះ
១. ឈ្មោះកែវ សុីរីដារ៉ូ (ម្ចាស់ផ្ទះ) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។
២.ឈ្មោះកក់ សារី ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិអូរឬស្ដី ឃុំអូរឬ
ស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
៣.ឈ្មោះអឿន រ៉ា ភេទស្រី អាយុ៥៥ ឆ្នាំ រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់
ត្រឡាច ខេត្តកំពង់ឆ្នាំង ។
និង ៤.ឈ្មោះ ឈិន វណ្ណៈ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលបង្ក្រាបនោះ សមត្ថកិច្ចដកហូតបៀរចំនួន០១ហ៑ូរ កំរាលចំនួន០១ និង កន្ទេលចំនួន០១ផងដែរ ។
មហាជនជាទូទៅរស់នៅក្នុងស្រុកកំពង់ត្រឡាច,ស្នេីឲ្យសមត្ថកិច្ច និងស្ថាប័នអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ធ្វើយ៉ាងណាចាត់ការទៅលើបុគ្គលទាំង៤នាក់ នេះឲ្យខាងតែបានតាមនិវិធីផ្លូវច្បាប់។ព្រោះថានៅក្នុងផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច,ខេត្តកំពង់ឆ្នាំង រកឃើញអ្នក វិជ្ជមានជំងឺកូវីដ-19 ចំនួន ៤ នាក់ហើយ។
បច្ចុប្បន្នកម្លាំងនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងចាត់
ការតាមនីតិវិធីច្បាប់ ៕