លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ចុះត្រួតពិនិត្យតាមប៉ុស្តិ៍គោលដៅនៅក្នុងមូលដ្ឋានយ៉ាងយកចិត្តទុកដាក់បំផុត
{ភ្នំពេញ}÷លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក្នុងរយៈពេលការីករាយដាល់នៃជំងឺកូវីដ19 នេះ លោក តែងតែប្រឹងយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក តែងតែដឹកនាំកម្លាំងចុះមូលដ្ឋាន ត្រួតពិនិត្យតាមគោលដៅ ច្រកប៉ុស្តិ៍យាម នីមួយៗ និងតាមទីតាំងដែលកន្លែងធ្វើចត្តាឡីស័ក លោក បាន សរសេរ នៅក្នុងហ្វេសប៊ុករបស់លោកថា÷>
អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាយប់ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០០:០០នាទីឈានចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខ្ញុំបាទ បានដឹកនាំគណៈអភិបាលខណ្ឌ កម្លាំងនគរបាល នៃអធិការនគរបាលខណ្ឌកំបូល កម្លាំងកងរាជអាវុធហត្ថខណ្ឌ កម្លាំងសន្តិសុខសុខសណ្តាប់ធ្នាប់ខណ្ឌ ចុះអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានគោលដៅនៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្តាល។
ចំណុចខាងលើនេះហើយ!! ដែលប្រជាពលរដ្ឋគោរពស្រឡាញ់លោកយ៉ាងខ្លាំង!! ជាពិសេសមន្ត្រី នៅក្រោមឱវាទ ការគ្រប់គ្រង ការដឹកនាំរបស់ លោក ពេញចិត្តស្រលាញ់ និងស្ដាប់ បទបញ្ជាការណែនាំ របស់លោក ដោយលោក មានព្រហ្មវិហារធម៌ សាកសម្យជាថ្នាក់ដឹកនាំសក្កិសមជាអភិបាលខណ្ឌពិតប្រាកដ។
សូមបងប្អូនកុំចេញពីផ្ទះបើគ្មានការចាំបាច់!! សូមបងប្អូនត្រូវពាក់ម៉ាស!! ត្រូវលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់!! ត្រូវនៅគម្លាតពីគ្នាយ៉ាងតិច 1.50 ម៉ែត្រ!! សូមបងប្អូនត្រូវទន្ទេញចាំក្នុងចិត្តថា ៣ការពារ,៣កុំ នឹងចូលរួមទៅចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតរបស់អ្នក!! ការពារអាយុជីវិតរបស់គ្រួសារអ្នក!! ការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ។ សូមអរគុណ!!