ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើ
{ខេត្តកំពង់ចាម}÷នៅថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២:៣០នាទី លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើបានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី (ឆេះផ្ទះប្រជាពលរដ្ឋ) ស្ថិតនៅចំណុចភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកចំការលើ បានបញ្ជាកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក និង កម្លាំងប៉ុស្តិ៍រដ្ឋបាល ប្រជាការពារ ចេញរថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះទៅអន្ដរាគមន៍ជួយពន្លត់ ។
•ម្ចាស់ផ្ទះឈ្មោះ អុន លីម ភេទស្រី អាយុ ៦៨ឆ្នាំ ជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
*ផ្ទះទំហំ ៦ម៉ែត្រx៨ម៉ែត្រ សង់អំពីឈើ ប្រក់ដែក ជញ្ជាំងក្តា ( ប្រហែល៨០%) ។
•ការខូចខាត:
-ប្រាក់ចំនួន ៤.០០០.០០០រៀល និង ដុល្លារ៥០០$ ។
-ខ្សែរកមាស ៥ជី ។
-ជញ្ជៀនមាស ២ជី និងសម្ភារ:ជាច្រើនទៀត។
•មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
•អគ្គីភ័យរលត់អស់១០០% នៅវេលាមោង១៤:១០នាទី ។
•ករណីនេះមិនបណ្ដាលអោយរបួសដល់មនុស្សនោះទេ ។
•ក្នុងកិច្ចប្រតិបត្តិការណ៍នោះ យើងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យ ០១គ្រឿង និងប្រើប្រាស់ទឹក ចំនួន ០២រថយន្ត ។
រដូវនេះគឺជារដូវខ្យល់និងមេឃក្តៅខ្លាំងសូមបងប្អូនប្រជាពលរដ្ឋគ្រប់ខេត្តក្រុងមេត្តាប្រុងប្រយ័ត្នចំពោះករណីអគ្គីភ័យ។
សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នពាក់ម៉ាសឲ្យបានគ្រប់, គ្នាលាងដៃជាមួយសាប៊ូ, ឲ្យបានញឹកញាប់ ត្រូវនូវគម្លាតឆ្ងាយពីគ្នា ដើម្បីការពារ រោគរាតត្បាតជំងឺកូវីដ19៕