ព័ត៌មានជាតិ ក្រុមបំផ្លាញព្រៃឈើតាមរយៈកាប់អុសយកមកដាក់ឡរឃ្យូង យកឃ្យូងទៅលក់ប្រទេសវៀតណាម, កំពុងតែបំផ្លាញព្រៃសហគមន៍និងព្រៃដែនជម្រកភ្នំព្រិច ព្រៃដែនជម្រកកែវសីមាយ៉ាងរង្គៀលយើងហើយ ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Mar ឆ្នាំ 2021 243 ចែករំលែក {ខេត្តក្រចេះ}÷សេចក្តីរាយការណ៍មកអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងថា ក្រុមឈ្មួញសម្រុកដឹកឈេីរអុស ចេញពី ចំណុច ផ្លូវបំបែកអង់តែនឃុំស្រែឈូក ស្រុកកែវសីមា ដែនជម្រកសត្វព្រៃកែវសីមានិង ក្នុងទឹកដី ស្រុកកែវសីមា ក្នុងទឹកដី ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែនជម្រកភ្នំព្រិច យកមកធ្វើដាក់ឡឃ្យូងនៅឃុំស្វាយជ្រះខ្លះនឹងនៅភូមិស្រែរនាម,ឃុំឃ្សឹម,ស្រុកស្នួល, ខេត្តក្រចេះ, ក្នុងមួយថ្ងៃមិនក្រោមពី២៩ឡានសាំយ៉ុង និង៤០គោយន្តនោះទេ។ដឹកឆ្លងកាត់ផ្លូវបំបែកជាបួនមុខ(ទីស្នាក់ការដែនជម្រកកែវសីមាក្រចេះ )មុខស្នាក់ការអាវុធហត្ថ ប្រចាំការ ,មុខស្នាក់ការមេព្រៃ,ក្នុងឃុំឃ្សឹម, ស្រុកស្នួល, ខេត្តក្រចេះ។សេចក្តីរាយការណ៍មកថា,នៅក្នុងឃុំខ្សឹម ស្រុកស្នួល,ខេត្តក្រចេះ, បច្ចុប្បន្នបើសរុបមិនក្រោមពី ១០ឡរ នោះទេ។ ដំណើរការយ៉ាងរលូនមានក្រុមរថយន្តសាំយ៉ុង និងឡានកូរ៉េ បានដឹកយកទៅលក់នៅប្រទេសវៀតណាម ឆ្លងកាត់តាមស្រុកស្នួល,ទៅតាមច្រកត្រពាំងស្រែ,ច្រកដូនរ័ត្នស្រុកមេមត់,ខេត្តត្បូងឃ្មុំ , ជារៀងរាល់យប់។សំណួរសួរថា ចុះហេតុអ្វីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងមូលដ្ឋានឃុំឃ្សឹម,ស្រុកស្នួល,ខេត្តក្រចេះ,មិនបង្ក្រាបសោះឡើយនោះ???ឬមួយអស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នោះជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងអស់នេះដែរ???ឬមួយបានសំណូកសូកប៉ាន់ពីក្រុមឈ្មួញទាំងអស់នោះ???ដើម្បីភាពស្អាតស្អំសូមអស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មេត្តា សុំឲ្យមានការបកស្រាយឆ្លើយបំភ្លឺយ៉ាងច្បាស់លាស់ដើម្បីចែកជូនមហាជនកុំឲ្យមានការភាន់ច្រឡំ???អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំរង់ចាំសរសេរ រាល់ការបកស្រាយបំភ្លឺពីអស់លោកមន្ត្រីជំនាញពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របបសារព័ត៌មាន។ជាចុងក្រោយមហាជនទូទៅដែលរកស៊ីស្របច្បាប់សុំសំណូមពរទៅដល់អស់លោកមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ជាពិសេសថ្នាក់ជាតិ ឯកឧត្តមអភិបាលខេត្តទាំងពីរខេត្តមណ្ឌលគិរី និង ខេត្តក្រចេះ, គួរតែបើកការស៊ើបអង្កេតស្រាវជ្រាវ ដាក់ផែនការក្នុងកិច្ចការការពារទប់ស្កាត់ បង្ការ បង្ក្រាប បទល្មើសធនធានធម្មជាតិទាំងអស់គ្នាផង៕ 243 ចែករំលែក