ព័ត៌មានជាតិ ក្រុមឈ្មួញជើងខ្លាំងដឹកឈើចេញពីឃុំស្រែឈូក ដែនជម្រកសត្វព្រៃ កែវសីមា, បម្រុងចូលទឹកដីខេត្តក្រចេះ ភ័យខ្លាំងពេកស្រាយខ្សែទម្លាក់ឈើចោលពីរថយន្ត ចេញផ្សាយបន្ថែម ថ្ងៃទី 16 ខែ Mar ឆ្នាំ 2021 231 ចែករំលែក (ខេត្តមណ្ឌលគិរី)÷ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា, មានក្រុមឈ្មួញសម្រុកដឹកឈើចេញពី ឃុំស្រែឈូក,ស្រុកកែវសីមា,ខេត្តមណ្ឌលគិរី មកតាមផ្លូវចូល ឃុំស្វាយជ្រះ ចូលឃុំឃ្សឹម,ស្រុកស្នួល,ខេត្តក្រចេះនៅវេលាម៉ោ ០៣ នឹង៤០ នាទី ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ អង្គភាព(របាយការណ៍ថ្មី)យើងខ្ញុំ រួមនឹងក្រុមការងារអង្គភាពផ្សេងទៀត បានធ្វើដំណើរតាមរថយន្តចំនួន២គ្រឿងទៅដល់ចំណុច អង់តែន ផ្លូវបំបែក ហៅចំណុច(កែគូស )ក៏ស្រាប់តែប្រទះឃើញរថយន្ត កែច្នៃមួយគ្រឿងដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ធ្វើដំណើរតាមផ្លូវលំ គោលដៅបម្រុង ឆ្ពោះចូលមក ភូមិសំពោច, ឃុំឃ្សឹម, ស្រុកស្នួលខេត្តក្រចេះ។តែមិនទាន់មកដល់ទឹកដីខេត្តក្រចេះ ក៏ក្រុមឈ្មួញនោះភ័យ ក៏បានកាត់ខ្សែទំលាក់ឈើ ចេញពីលើរថយន្ត នៅលើដងផ្លូវលំ ក្រាលគ្រួសក្រហម ចំណុច(កែគូស) ឃុំស្រែឈូក,ស្រុកកែវសីមា,ខេត្តមណ្ឌលគិរី ជិតនិងស្នាក់ការបរិស្ថាន(ទួលចំបក)។ឈើដែលក្រុមឈ្មួញទម្លាក់ចោលនោះមានប្រវែង 9ម៉ែត្រ មានចំនួន 80 សន្លឹកជាង ប្រភេទឈើគ្រឿងធ្វើផ្ទះ ឈើ ហៅថា(ឈេីដំផ្ទោង)ទាំងអស់។ពេលនោះក្រុមការងារយើងបានផ្ដិតយករូបភាពនិងរាយការណ៍ជូនកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងរាយការណ៍ជូនលោកប្រធានបរិស្ថាន កែវសីមា។ក្រោយមកឃើញសមត្ថកិច្ចនគរបាលមួយរូបនិងអាវុធហត្ថមួយរូប បានមកដល់គំនរឈើ នោះហេីយបានថតរូបជុំគ្នា ប្រគល់ឈើជូន មន្ត្រីនគរបាល និងអាវុធហត្ថ រូបនោះ ចាត់ការបន្ត។បើតាមស្ត្រីរាយការណ៍មកថា ឈ្មួញឈើនោះគឺនៅភូមិសំពោច,ឃុំខ្សឹម,ស្រុកស្នួល,ខេត្តក្រចេះ,ដែលមានឈ្មោះដែលគេហៅថា(ម៉ែអាស្រួច)។សេចក្តីរាយការណ៍បន្តទៀតថា ក្រុមឈ្មួញនៅភូមិសំពោច,ស្រែរនាម,ជាច្រើនរូបទៀតដែលអង្គភាពយើង មិនទាន់បញ្ចេញឈ្មោះ។ក្រុមនេះ បានទៅដឹកឈើនៅក្នុង ទឹកដីដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមាខេត្តមណ្ឌលគិរី, នៅចំណុចផ្លូវ(បំបែកអង់តែនចំណុចស្ពានដែកទីបី(ឃុំស្រែឈូក, យកមកស្តុកទុកនៅភូមិស្រែរនាម,ភូមិសំពោច, ស្រុកស្នួល,ខេត្តក្រចេះ ,ទុកលក់បន្តឱ្យឈ្មួញទៅខេត្តព្រៃវែង,និងស្វាយរៀង, តាមរថយន្តសាំយ៉ុង ជាច្រើនគ្រឿងបើកដឹកទាំងយប់ទាំងថ្ងៃ ឆ្លងកាត់ស្រុកស្នួលខេត្តក្រចេះ, ស្រុកមេមត់,ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ,បានយ៉ាងរលូន មិនរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធលើដងផ្លូវឡើយ។មហាជនទូទៅបានលើកឡើងថា ចុះហេតុអ្វីបានក្រុមឈ្មួញនេះ ប្រកបមុខរបររកស៊ីកាប់ឈើ ដឹកជញ្ជូនផល អនុផលព្រៃឈើ បានយ៉ាងរលូនដូច្នេះ បើយើងសង្កេតមើលលើតាមដងផ្លូវ មានសមត្ថកិច្ចគ្រប់ស្ថាប័ន ដាក់ក្បាលឡានជាច្រេីនកន្លែង ជាជួៗ គ្នាជាហូរហែ ហេតុអ្វីមិនបង្ក្រាបសោះឡើយ។អ្នកឃ្លាំមើលព្រៃឈើ និងអ្នកសារព័ត៌មានជាច្រើន បានចុះផ្សាយ នឹងរាយការណ៍ ជូនមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនលេីកដែរ ក៏ប៉ុន្តែបទល្មើសនៅតែមានដដែល។ដូច្នេះមានតែសំណូមពរទៅដល់ ថ្នាក់ជាតិ ដើម្បីឲ្យ គាត់បានជ្រាប និងដាក់កម្លាំងបើកការស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ,ទប់ស្កាត់,បង្ការ ក្រែងបទល្មើសបានថមថយចុះខ្លះ និងធនធានធម្មជាតិ នៃតំបន់ហាមឃាត់នោះ បាននៅសេសសល់ខ្លះ។ជាចុងក្រោយសូមជូនពរដល់ ឯកឧត្តម វេង សាខុន. រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ , សំណូមពរ ទៅដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន , សំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ដែលជាប្រធាន ទប់ ស្កាត់, បង្ការ, បង្ក្រាប,ធនធានធម្មជាតិ កម្ពុជា។ មេត្តាចាត់ឲ្យមន្ត្រីថ្នាក់ជាតិ គណៈកម្មការចម្រុះចុះត្រួតពិនិត្យនៃតំបន់នេះផង។សូមបញ្ជាក់ផងដែរថា នៅឃុំស្វាយជ្រះ,ឃុំខ្សឹម,ស្រុកស្នួល, ខេត្តក្រចេះ, ដែលមានព្រំប្រទល់ជាមួយ ឃុំស្រែឈូក, ស្រុកកែវសីមា,ខេត្តមណ្ឌលគិរី , មានកម្លាំងជាច្រើនក៏ប៉ុន្តែ មិនស្វាហាប់ក្នុងការចុះបង្ក្រាបឡើយ។ទាំងមន្ត្រីពាក់ព័ន្ធ ស្រុកកែវសីមា និងមន្ត្រីពាក់ព័ន្ធស្រុកស្នួល,ខេត្តក្រចេះ។អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំចុះស៊ើបអង្កេតស្រាវជ្រាវ តាមសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន និងផ្តិតយករូបភាពផ្សព្វផ្សាយ ក្នុងគោលបំណង រិះគន់ដើម្បីស្ថាបនា ចូលរួមជាមួយរាជរដ្ឋាភិបាល, ថែរក្សាធនធានធម្មជាតិ តែប៉ុណ្ណោះ ។បើសមីខ្លួនពាក់ព័ន្ធណាកើតទុក្ខមិនសុខចិត្ត ចង់បកស្រាយបំភ្លឺ អង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី(យើងខ្ញុំ នឹងរង់ចាំស្វាគមន៍ជានិច្ច, រាល់ការបកស្រាយរបស់អស់លោកមន្ត្រីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការស្ដីពីច្បាប់របស់អ្នកសារព័ត៌មាន៕ចុះផ្សាយលេខក្រោយនឹងដាក់ចំឈ្មោះមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងក្រុមឈ្មួញដែលមានឈ្មោះទាំងអស់ ក្នុងស្រុកស្នួលខេត្តក្រចេះ៕សូមរង់ចាំតាមដានទស្សនាព័ត៌មានពិស្ដារ 231 ចែករំលែក