បទល្មើសឈេីនៅឃុំស្រែឈូក,ស្រុកកែវសីមា ,ឥឡូវត្រូវបានកម្លាំងអាវុធហត្ថផ្ទៃប្រទេស, បានចុះបង្ក្រាបហើយ
(ខេត្តមណ្ឌលគិរី)÷នៅថ្ងៃទី១៥ខែមិនាឆ្នាំ២០២១កម្លាំងអាវុធហត្ថផ្ទៃប្រទេសបានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិរាប់សិបម៉ែត្រគីប នៅចំណុចអូរស្រែជឹង ភូមិត្រពងធំ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីក្រុមអ្នកសារព័ត៌ រាយការណ៍និងអង្គភាពសារព័ត៌មាន(របាយការណ៍ថ្មី)យើងខ្ញុំបានចុះផ្សាយ ពីប៉ុន្មានថ្ងៃមុន រឿងបទល្មើសព្រៃឈើឆ្លងកាត់ចេញពីឃុំឈូក, ស្រុកកែវសីមា, ខេត្តមណ្ឌលគិរី, ចូលឃុំស្វាយជ្រះ,ឃុំខ្សឹម,ស្រុកស្នួល, ខេត្តក្រចេះ។
បន្ទាប់ពីក្រុមការងារអាវុធហត្ថផ្ទៃប្រទេសបានទៅដល់គោលដៅឃើញបទល្មើសជាក់ក៏បានប្រគល់ភារកិច្ចអោយ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងមូលដ្ឋានស្រុកកែវសីមា អនុវត្តនិតិវិធីបន្តទៅតាមផ្លូវច្បាបើ។
បច្ចុប្បន្នវត្ថុតាងមិនទាន់ដឹងថាប្រគល់បន្តទៅអោយបរិស្ថានគ្រប់គ្រង ឬ មេព្រៃននោះទេ រងចាំចំឡើយពីខាង មន្ត្រីអាវុធហត្ថ។
បើតាមការអះអាង និងការលើកឡើង ពីមតិមហាជនជាច្រើន រាល់បទល្មើសព្រៃឈើទាំងឡាយ, ទាំងតូច ទាំងធំ, មិនដែលឃើញមន្ត្រីរដ្ឋបាលព្រៃឈើ,ចុះបង្ក្រាបដោយផ្ទាល់នោះទេ ឃើញតែកម្លាំងអាវុធហត្ថ ជាអ្នកចុះបង្ក្រាប, ហើយទាក់ទងរាយការណ៍ប្រគល់ជូនរដ្ឋបាលព្រៃឈើ។
សង្ឃឹមថា នៅក្នុងដែនដីឃុំស្រែឈូក, ស្រុកកែវសីមា, ខេត្តមណ្ឌលគីរី, និងគ្មានបទល្មើសកើតឡើងបន្តទៀតឡើយ, សង្ឃឹមថា មន្ត្រីអនុវត្តច្បាប់ទាំងអស់ នឹងធ្វើការចុះបង្ក្រាបដូចភ្លៀងរលឹមបន្តទៀត។
អរគុណសន្តិភាព
អរគុណកម្លាំងអាវុធហត្ថទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសទាំងឡាយ
សូមបងប្អូនថែរក្សាសុខភាពសូមពាក់ម៉ាសលាងដៃជាមួយសាប៊ូឲ្យបានញឹកញាប់
សូមបាញ់អាកុលឲ្យបានញឹកញាប់បើមិនចាំបាច់កុំចាកចេញពីផ្ទះុះ