ព័ត៌មានជាតិ នេះជាសកម្មភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការខេត្តរតនគីរីចុះសួរសុខទុក្ខកងកម្លាំងតាមបន្ទាត់ព្រំដែនកន្លងមក និងណែនាំផ្សព្វផ្សាយអំពីបញ្ហា ( Covid 19) ចេញផ្សាយបន្ថែម ថ្ងៃទី 5 ខែ Mar ឆ្នាំ 2021 193 ចែករំលែក រតនគិរី៖ នៅក្នុងខេត្តរតនគិរី គឺមានសុខសុវត្ថិភាពល្អ ប្រជាពលរដ្ឋរស់នៅគោរពច្បាប់មានវិន័យត្រឹមត្រូវ!! កងកម្លាំងនគរបាលក្នុងខេត្តរតនគិរី រស់នៅមានវិន័យច្បាស់លាស់ត្រឹមត្រូវ!! ស្ដាប់ការណែនាំរបស់ថ្នាក់ដឹកនាំ ជាពិសេស នៅតាមបន្ទាត់ព្រំដែនគឺគ្មានបទល្មើសខុសច្បាប់ចេញចូលទៀតទេ។ប្រជាពលរដ្ឋប្រកបមុខរបររកទទួលទានបានសុខដុមរម្យនាល្អប្រសើរគឺដោយសារខេត្តមួយនេះមានសុខសុវត្ថិភាព។ព្រឹកថ្ងៃទី18 ខែកុម្ភៈ ឆ្នាំ2021 លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគីរី បានដឹកនាំគណៈស្នងការរួមជាមួយថ្នាក់ដឹកនាំការិយាល័យ និង លោកអធិការមួយចំនួន នាំយកគ្រឿងឧបភោគបរិភោគដើម្បីប្រគល់ជូនដល់កងកម្លាំងនគរបាលដែលឈរជើងតាមប៉ុស្តិ៍នគបាលការពារព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ 623 និង 203 ដោយធ្វើការប្រគល់ជូនដល់ដំណាងនៅទីបញ្ជាការវរៈ623។សម្ភារៈនិងគ្រឿងឧបភោគបរិភោគ ទាំងនេះបានមកពីការគៀងគររបស់ថ្នាក់ដឹកនាំស្នងការថ្នាក់ការិយាល័យ លោកអធិការ ព្រមទាំងកម្លាំងដែលនៅខាងក្នុង ដើម្បីរួមចំណែកជួយគ្នាផ្ដល់ជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមមានដូចជា៖(១.មី96កេះធំ ២.ត្រីខកំប៉ុង17កេះធំ ស្មើ1.700កំប៉ុង ៣.ទឹកស៊ីអ៊ីវ6កេះធំ ៤.ទឹកសុទ្ធ199យួ ៥.សាំង5កាន ៦.តង់ចំនួន5តង់) ផ្ដល់ជូនដល់កងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការ ត្រៀមទប់ស្កាត់ការលួចឆ្លងដែន របស់ប្រជាពលរដ្ឋទាំងសងខាងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺCovid_19 ។ឃើញថា កងកម្លាំងនគរបាលទាំងអស់ នៅក្នុងខេត្តរតនគិរី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានការគោរពវិន័យបានល្អ! គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំបានល្អ!! ឈរលើមូលដ្ឋានគ្រឹះរឹងមាំ!! ការពាររាជរដ្ឋាភិបាលស្របច្បាប់!! ការពារប្រទេសជាតិបានល្អ!! ទាំងអស់នេះគឺជាស្នាដៃដ៏ធំធេង ហេីយមានការប្រឹងប្រែងយកចិត្តទុកដាក់ ស្ដាប់ការណែនាំ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ទោ យិន សំណាង ស្នងការដ្ឋាននគរបាលខេត្តរតនគិរី៕ 193 ចែករំលែក