សូមអរគុណដល់កម្លាំងសមត្ថកិច្ចអាវុធហត្ថ ខេត្តរតនគិរី ដែលបង្ក្រាបឈើដែលនៅសេសសល់បទល្មើសចាស់ៗកន្លងមក!!!
(ខេត្តរតនគិរី)៖ ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអណ្តូងមាស ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្រ្កាបនិងរឹបអូសគំនរឈើ ចំនួន៤៧ដុំ ដែលឈើសេសសល់ឈ្មួញរកស៊ីកន្លងមក យកមកលាក់ទុកបម្រុងដឹកឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម ។
បើតាមសមត្ថកិច្ចអះអាងថា ឈើទាំងអស់មាន ចំនួន ៤៧ដុំ នៅមិនទាន់ធ្វើការវាស់វែងនៅឡើយ ដែលក្រុមឈ្មួញបានយកមកលាក់ទុងនៅចំណុចភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី វត្ថុតាងដឹកយកមករក្សាទុកនៅស្នាក់ការ ៧៨៧ រង់ចាំប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើបន្តនិតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា ឈ្មួញទាំងអស់នៅរតនគិរី មិនអាចរកស៊ីដឹកឈើបន្តទៅប្រទេសវៀតណាមបានទៀតទេ ព្រោះសមត្ថកិច្ចបានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាម។