សូមកោតសរសើរដល់លោកវរសេនីយ៍ត្រី រស់វុទ្ធា បញ្ជាការកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ដឹកនាំកម្លាំងចុះបង្ក្រាបក្រុមបងតូច បងធំ បង្ករហឹង្សា លើអ្នកដទៃ
(ខេត្តកំពង់ឆ្នាំង)៖ វេលាម៉ោង០៩:០០នាទី នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំង អ.ហ ស្រុកកំពង់ត្រឡាចចំនួន០៥នាក់ រថយន្ត០១គ្រឿង ដឹកនាំដោយលោកវ.ត្រី រស់ វុទ្ធា មេបញ្ជាការមូលដ្ឋាន អ.ហ ស្រុកកំពង់ត្រឡាច ដោយយោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ង៉ែត ចិត្រា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។
កម្លាំង អ.ហ ស្រុកបានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធនឹងករណី(ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស) និង(ធ្វើឱ្យខូចខាតដោយចេតនា) ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២:១០នាទីរំលងអាធ្រាត នៅចំណុចមុខក្លោងទ្វារ(វត្តលាជ) ស្ថិតក្នុងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
*ជនសង្ស័យមានឈ្មោះដូចខាងក្រោម:
១-ឈ្មោះសាំង វាសនា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ ផាន់ រិទ្ធី ហៅ(ឃ្លោក)ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពយកដាវ និងកាំបិតកាប់ម៉ូតូ និងកាប់ទៅលើជនរងគ្រោះឈ្មោះង៉ែត ចិត្រា ត្រូវចំខ្នងផ្នែកខាងក្រោយចំនួន០៣ដាវបណ្ដាលឲ្យរងរបួសជាទម្ងន់។ *វត្ថុតាងចាប់យកមាន:
១- ដាវចំនួន០១ដើមប្រវែង០.៥សង់ទីម៉ែត្រ។
២- កាំបិតកាចែតផ្លែធំប្រវែង០.៦សង់ទីម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ផងដែរថា នៅក្នុងស្រុកកំពង់ត្រឡាច មិនសូវមានបទល្មើសបងតូចបងធំទេ តែបើសិនមានហើយ មិនអាចរត់រួចពីក្រញាំដៃរបស់ កងរាជអាវុធហត្ថ មូលដ្ឋានស្រុកកំពង់ត្រឡាច ឡើយ ។
បើសិនបងប្អូនប្រជាពរដ្ឋ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹង ឬខលតាមទូរស័ព្ទប្រាប់ភ្លាមនោះ កម្លាំងអាវុធហត្ថស្រុកកំពង់ឡាច តែងតែចុះប្រតិបត្តិការភ្លាម។ ដោយយកចិត្តទុកដាក់ស្ដាប់ការណែនាំរបស់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង។