ស្ដ្រីម្នាក់ដែលជាអ្នកកត់ឆ្នោតវៀតណាមនៅស្រុកល្វាឯម ត្រូវនគរ បាលឃាត់ខ្លួន
(កណ្ដាល)៖ សមត្ថកិច្ចនគរបាលស្រុកល្វាឯម ខេត្តកណ្ដាល បានឃាត់ខ្លួនស្ដ្រីម្នាក់ ករណីលក់ឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចផ្ទះលក់កាហ្វេឈ្មោះ ជា ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី២៦.១២.២០២០។
ស្ដ្រីសង្ស័យឈ្មោះ អេង ស្រីតូច (ហៅឆយី)អាយុ២៨ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករទីលំនៅបច្ចុប្បន្ន ភូមិអរិយក្សត្រ ឃុំអរិយក្ស ត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
១៖ ទូរស័ព្ទដៃម៉ាក OPPO A5ពណ៌ស ចំនួន០១។
២៖ ប្រាក់រៀលចំនួន៦៧៤០០រៀល។
៣៖ កាបូបស្ពាយពណ៌ខ្មៅចំនួន០១។
៤៖ បុិចចំនួន០២ ពណ៌ក្រហម០១ ពណ៌ខៀវ០១។
៥៖ បន្ទាត់ចំនួន០១។
៦៖ ក្រដាស់តូចៗពណ៌សមួយចំនួន។
៧៖ ក្រដាស់តូចកត់ឆ្នោតវៀតណាមចំនួន០២សន្លឹក។
លុះដល់វេលាម៉ោងខាងលើ កម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះ អេង ស្រីតូច (ហៅឆយី) ។
កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាម ខុសច្បាប់នៅក្នុងផ្ទះ លក់កាហ្វេក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ។
ភ្លាមនោះកម្លាំងជំនាញក៍បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនស្ដ្រីរូបនោះ បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនីតិវិធី៕