ព័ត៌មានជាតិ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញលិខិតបំភ្លឺពាក់ព័ន្ធករណីវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី ចេញផ្សាយបន្ថែម ថ្ងៃទី 27 ខែ Dec ឆ្នាំ 2020 312 ចែករំលែក កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ នៅថ្ងៃទី ២៦ ខែធ្នូ ២០២០នេះ បានចេញលិខិតបំភ្លឺ ចំពោះការផ្សព្វផ្សាយដែលបានធ្វើឲ្យសាធារណជនភាន់ច្រឡំ ក្នុងករណីវិវាទដីធ្លីរវាងរូបលោក និងឯកឧត្តម ម៉ៅ ធនារក្ស ដោយបានបញ្ជាក់ថាករណីនេះត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការសម្របសម្រួលបញ្ចប់ ជាព័ត៌មានមិនពិតនោះទេ។ ប៉ុន្តែជាក់ស្ដែងការបញ្ចប់វិវាទដីធ្លីដែល លោកជំទាវកិត្តិសង្គហបណ្ឌិត ធ្វើការសម្របសម្រួលនោះគឺរវាងរូបលោក និងឯកឧត្តម យឹម លុច្ស ក្រុមប្រឹក្សាខេត្តមណ្ឌលគិរីលើផ្ទៃដីទំហំ ១៥,៦៣៤ ហិកតានៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ពុំមែនជាករណីវិវាទជាមួយឯកឧត្តម ម៉ៅ ធនារក្សនោះឡើយ។ដូច្នេះសូមបងប្អូនសាធារណជននិងសារព័ត៌មានមេត្តាជ្រាប និងកុំបន្តការភាន់ច្រឡំទៀត។ 312 ចែករំលែក